ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅកំពង់ផែយេម៉ែន បានសម្លាប់មនុស្ស ៦នាក់ និង៨៣នាក់រងរបួស

2024/07/22 10:35:32 pm        83

ទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ួទី បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយបានដកស្រង់សេចក្តីថ្លែងការណ៍របស់អាជ្ញាធរសុខាភិបាលថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងកំពង់ផែ Hodeidah ដែលកាន់កាប់ដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានកើនឡើងដល់ ៦នាក់ហើយ ដោយមនុស្ស ៨៣នាក់ផ្សេងទៀត បានរងរបួស និងបីនាក់ បានបាត់     ខ្លួន។ 

ការវាយប្រហារនេះ បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ដោយបានបំផ្លាញឃ្លាំងស្តុកប្រេងឥន្ធនៈជាច្រើនកន្លែង និងរោងចក្រថាមពល។

ការវាយប្រហារនោះដែរ បានបណ្តាលឲ្យមានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ដែលបានបន្តជិត ២០ម៉ោងចាប់តាំងពីការវាយប្រហារ បានកើតឡើង។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ួទី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយានដ្រូន នៅក្នុងទីក្រុងតែលអាវីវរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សម្នាក់ និង ១០នាក់ផ្សេងទៀត រងរបួស។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។

បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ក្រុមហ៊ួទី បានប្ដេជ្ញាធ្វើការវាយប្រហារសងសឹក។

កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមឧទ្ទាមហ៊ួទី បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីក និងការវាយប្រហារដោយយានដ្រូន សំដៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយនិយាយថា ការវាយប្រហាររបស់ខ្លួន គឺនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កា ហ្សាស្ទ្រីប។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm