បាល់ទាត់៖ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Troy Deeney បានបញ្ជាក់ពីការចាកចេញរបស់ខ្លួនពីក្លិបឡើងមកថ្មី Watford បន្ទាប់ពីរួមរស់នឹងគ្នាអស់រយៈពេល ១១ឆ្នាំ។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះត្រូវបានគេដឹងថា អាចនឹងផ្លាស់ទៅលេងនៅក្របខណ្ឌ League Championship វិញ។

ជាមួយនឹងការចាកចេញនេះ ក្លិបបាល់ទាត់ Watford ក៏បានបញ្ចេញវីដេអូឃ្លីបពីអនុស្សាវរីយ៍ជាមួយ Troy Deeney និងពន្យល់អ្នកគាំទ្រ Watford ពីការចាកចេញមួយនេះ។ រំលឹកថា Troy Deeney បានបង្ហាញខ្លួនសរុបឱ្យ Watford ៣៨៩ប្រកួតរកបាន ១៣១គ្រាប់ និងជាសមាជិកសំខាន់មិនអាចខ្វះបានក្នុងការជួយក្រុមឡើងមកកាន់ English Premier League ពីរលើក៕
អត្ថបទ៖នាង សុភាវុធ