រដ្ឋមន្ត្រីការបរទេសស៊ីរី៖ ទំនាក់ទំនងស៊ីរី-រុស្ស៊ី ឈានដល់ចំណុចខ្ពស់ថ្មី

2024/07/22 10:47:51 pm        42

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad កាលពីថ្ងៃអាទិត្យ បាននិយាយថា ទំនាក់ទំនងស៊ីរី-រុស្ស៊ី បានឆ្លងផុតទំនាក់ទំនងមិត្តភាពប្រពៃណី និងបានឈានឆ្ពោះទៅរកកម្រិតថ្មីមួយនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។

លោកបានធ្វើការអត្ថាធិប្បាយក្នុងពេលថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍វប្បធម៌មួយ នៅមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ Al-Assad ក្នុងក្រុងដាម៉ាស( Damascus)ដោយប្រារព្ធខួបលើកទី ៨០ នៃទំនាក់ទំនងការទូតរវាងស៊ីរី និងរុស្ស៊ី។

លោក Mekdad បាននិយាយថា៖«ទំនាក់ទំនងស៊ីរី-រុស្ស៊ីដែលមានរយៈពេលយូរ បានមើលឃើញពីការអភិវឌ្ឍ និងការផ្លាស់ប្តូរសំខាន់ៗក្នុងប្រវត្តិសាស្ត្រ ដែលអនុញ្ញាតឲ្យទីក្រុងដាម៉ាស និងទីក្រុងមូស្គូ លើសពីមិត្តភាពធម្មតា និងជាមូលដ្ឋានគ្រឹះសម្រាប់កម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ» ។

លោកបាននិយាយថា ប្រទេសស៊ីរី មានមោទនភាព និងកិត្តិយស ក្នុងការ«សម្រេចបាននូវជ័យជម្នះរួមគ្នាជាមួយរុស្ស៊ី ក្នុងវិស័យផ្សេងៗ» ហើយទន្ទឹងរង់ចាំឃើញជ័យជម្នះនៃគំរូមួយដោយផ្អែកលើការសន្ទនា ការគោរពចំពោះអ្នកដទៃ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងដាម៉ាស លោក Alexander Yefimov បានលើកឡើងពីគំនិតទាំងនេះ ដោយបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងស៊ីរី-រុស្ស៊ី។

លោក Yefimov បាននិយាយថា៖«ទំនាក់ទំនងស៊ីរី-រុស្ស៊ី បានជម្នះការលំបាកទាំងអស់ ហើយរុស្ស៊ីតែងតែត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រដល់ស៊ីរី គ្រប់ពេលវេលា»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm