
ដោយលោកប្រធានាធិបតី ចូ បៃដិន ជ្រើសរើសចេញពីការប្រជែងតំណែងប្រធានាធិបតីអាមេរិក និងគាំទ្រអនុប្រធានាធិបតីរបស់ខ្លួនជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ លោក Kamala Harris បានសរសើរការដឹកនាំដ៏អស្ចារ្យរបស់លោក ហើយបានបញ្ជាក់ពីការកិច្ចប្រឹងប្រែងរបស់លោកស្រី សម្រាប់ការបោះឆ្នោតនេះ។
លោកស្រី Harris បានថ្លែងថា៖«ខ្ញុំមានកិត្តិយសណាស់ ដែលមានការយល់ព្រមពីលោកប្រធានាធិបតី ហើយបំណងរបស់ខ្ញុំ គឺចង់បាន និងទទួលបានជ័យជម្នះ ក្នុងការតែងតាំងនេះ»។

សេចក្តីថ្លែងការណ៍ផ្លូវការរបស់លោកប្រធានាធិបតី បៃដិន ដែលបានប្រកាសកាលពីថ្ងៃអាទិត្យទី ២១ ខែកក្កដា បានគូសបញ្ជាក់អំពីហេតុផលរបស់លោកសម្រាប់ការដកខ្លួនចេញពីការប្រជែងតំណែងនេះ ដោយលើកឡើងពីតម្រូវការសម្រាប់ការដឹកនាំថ្មី និងការអំពាវនាវដែលកំពុងកើនឡើង នៅក្នុងគណបក្សប្រជាធិបតេយ្យ។
បន្ទាប់ពីការប្រកាសរបស់លោក បៃដិន សមាជិកនៃគណបក្សប្រជាធិបតេយ្យ បានរួបរួមគ្នាយ៉ាងឆាប់រហ័សដើម្បីគាំទ្រ លោកស្រី Harris ហើយការប្រកាសនោះដែរ ត្រូវបានគាំទ្រពីឥស្សរជនសំខាន់ៗរួមមានអតីតប្រធានាធិបតី លោ Bill Clinton និងអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton។