
ក្នុងខណៈពេលដែលសីតុណ្ហភាពបានឡើងខ្ពស់ នៅទូទាំងប្រទេស ចាប់ពីព្រឹកថ្ងៃចន្ទ (ទី២២ ខែកក្កដា) នេះ រដ្ឋាភិបាលបានចេញការព្រមានអំពីជំងឺសុរិយរោគ (អាការសន្លប់ដោយក្ដៅខ្លាំង) សម្រាប់តំបន់ចំនួន៤១ ក្នុងចំណោមតំបន់ចំនួន ៥៨ របស់ប្រទេសជប៉ុន ដោយអំពាវនាវឲ្យមានការយកចិត្តទុកដាក់ ចំពោះអាកាសធាតុក្តៅដ៏គ្រោះថ្នាក់នេះ។

យោងតាមរដ្ឋាភិបាល បានឲ្យដឹងថា ចំនួននៃការព្រមានអំពីជំងឺសុរិយរោគដែលត្រូវបានចេញនៅថ្ងៃតែមួយ គិតចាប់តាំងពីប្រព័ន្ធប្រកាសអាសន្ន បានដំណើរការពេញលេញ ក្នុងឆ្នាំ២០២១ ត្រូវបានភ្ជាប់ជាមួយនឹងថ្ងៃទី៥ ខែសីហាឆ្នាំមុន។
ជាមួយគ្នានេះ សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងដល់ ៣៥អង្សាសេ ឬខ្ពស់ជាងនេះ នៅក្នុងតំបន់ជាច្រើន ក្នុងនោះរួមទាំងភាគកណ្តាលទីក្រុងតូក្យូផងដែរ ហើយរដ្ឋាភិបាលកំពុងជំរុញឲ្យប្រជាជនប្រុងប្រយ័ត្ន ចំពោះរោគសញ្ញានៃជំងឺសុរិយរោគ៕