នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកនៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា មិនសំខាន់ថាអ្នកណាជាប្រធានាធិបតីជាប់ឆ្នោតនៅខែវិច្ឆិកាខាងមុខនេះឡើយ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីងតោន លោក Netanyahu និយាយថា លោកនឹងថ្លែងអំណរគុណលោក Joe Biden ដែលបានបញ្ចប់ការប្រកួតប្រជែងការបោះឆ្នោតឡើងវិញរបស់លោកកាលពីថ្ងៃអាទិត្យ សម្រាប់ការងារទាំងអស់ដែលគាត់បានធ្វើដើម្បីអ៊ីស្រាអែល ។
គួរឲ្យដឹងថា លោក Biden បានដកខ្លួនចេញពីការប្រកួតប្រជែងការបោះឆ្នោតឡើងវិញដ៏ស្រពេចស្រពិលរបស់លោកកាលពីថ្ងៃអាទិត្យ ខណៈមានការប្រឆាំងកាន់តែខ្លាំងនៅក្នុងគណបក្សប្រជាធិបតេយ្យរបស់លោក ហើយបានគាំទ្រអនុប្រធានាធិបតី លោកស្រីKamala Harris ឱ្យជំនួសរូបលោកជាបេក្ខជនរបស់គណបក្សនេះ ដើម្បីទប់ទល់នឹងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។
លោកស្រី Harris បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បំណងរបស់ខ្ញុំគឺចង់ឈ្នះការតែងតាំងនេះ ។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំដើម្បីបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យ - និងបង្រួបបង្រួមជាតិរបស់យើង ដើម្បីផ្ដួលលោក Donald Trump ៕
