សហគ្រិននិស្សិតឆ្នើម២០០នាក់ ជួបជុំគ្នាបង្កើតគំនិតច្នៃប្រឌិតធុរកិច្ចថ្មីសហគ្រិនមហាវិទ្យាល័យ វគ្គទី២ របស់សហគ្រិនខ្មែរ

2024/07/22 11:02:11 pm        304

ដោយទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងលើសលប់ ពីសំណាក់យុវនិស្សិត នៃ​ការ​បើក​ដំណើរ​ការកម្មវិធីសហគ្រិនមហាវិទ្យាល័យ (UnipreneurCamp) វគ្គទី១ ដែលមានការ​ចូលរួម​ពី​សាកលវិទ្យាល័យ​ចំនួននានាក្នុងរាជធានីភ្នំពេញ។ ថ្មីៗនេះសហគ្រិនខ្មែរ បានចាប់ផ្តើមដំណើរការ កម្ម​វិធីនេះវគ្គទី២ ដែលពោរពេញដោយការចូលរួមយ៉ាងសកម្ម និង​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​។ 

សម្រាប់កម្មវិធីសហគ្រិនមហាវិទ្យាល័យ វគ្គទី២នេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ​ទី​១៩​ ដល់២១ ខែកក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែល​ប្រមូល​ផ្តុំ​និស្សិត​ចំនួន ២០០រូប មកពីសាកលវិទ្យាល័យចំនួន៩ រូមមាន៖ សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ (NUM) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានថាក់គ្លូបល (TGI) សាកល​វិទ្យាល័យប៊ែលធីអន្តរជាតិ (BELTEI IU) បណ្ឌិត្យសភាបចេ្ចកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យមេគង្គកម្ពុជា (CMU) វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោល​នយោបាយ​សាធារណៈ (IISPP) សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងវិទ្យាស្ថាន​ខេមអេដ (CAMED) ដែលមានបំណងប្រាថ្នាក្លាយជាសហគ្រិន។

ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ នៃ​សហ​គ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែង​តែ​មានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍​ដែល​មាន​សក្តានុពល​។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុន​សម្រាប់​គំនិត​ច្នៃប្រឌិត​ថ្ងៃ​ក្រោយ ដែលជាការអភិវឌ្ឍមូល​ធនមនុស្ស​ស្រប​តាម​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។

លោកស្រីបណ្ឌិត Kaknika Lin សាកលវិទ្យាធិការរងផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានបញ្ជាក់ថា «ការរៀបចំកម្មវិធី UnipreneurCamp វគ្គទី២ នៅ AUPP បញ្ជាក់ពីការ​ប្តេជ្ញា​ចិត្ត​របស់​សាលា​ក្នុង​ការ​បណ្តុះ​ផ្នត់​គំនិត​សហគ្រិន​ភាព​ក្នុង​ចំណោម​និស្សិត​កម្ពុជា​។ តាមរយៈការផ្តល់នូវលទ្ធភាពទទួលបានគ្រឿងបរិក្ខារទំនើបៗ ការបណ្តុះបណ្តាល និង​បរិយាកាសសិក្សាប្រកបដោយគុណភាពខ្ពស់ សាលាកំ​ពុង​កសាង​សមត្ថភាព​យុវជន​កម្ពុជា​ឲ្យ​ក្លាយ​ជា​អ្នក​ច្នៃប្រឌិត ជំនាន់ថ្មី ក្នុងការបន្លែងគំនិតរបស់និស្សិតទៅជាដំណោះស្រាយជាក់លាក់ ដើម្បីដោះបញ្ហាទូទៅក្នុងសង្គមជាក់ស្តែង»។

លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School មាន​ប្រសាស​ន៍​ថា «ការតស៊ូ និងការសហការជាក្រុម យ៉ាងស្វិតស្វាញរបស់យុវនិស្សិតទាំងអស់នេះ ពិត​ជា​គួរឲ្យស្ងើចសរសើរជាខ្លាំង។ ដោយសារការពង្រីកភាពជាដៃគូជាមួយសាកលវិទ្យាល័យជាច្រើននៅរាជធានីភ្នំពេញ ក្រុមការងារ​មាន​លទ្ធភាពប្រមូលផ្តុំក្រុមនិស្សិតចូលរួមឲ្យកាន់តែសម្បូរបែប ដែលជំរុញ​ឲ្យ​មាន​ការ​ចែក​រំលែក​គំនិត បទពិសោធន៍ និងសាមគ្គីភាព រវាងយុវជនកម្ពុជាឲ្យកាន់តែខ្លាំងឡើង។»

សូមជម្រាប​ជូនថា កម្មវិធីវគ្គទី២នេះ បាននាំមកនូវការស្ថាបនាក្រុមធុរកិច្ចថ្មីចំនួន ៤០ក្រុម ដែល​និស្សិត​ចូលរួមបានដោះស្រាយបញ្ហាប្រឈមក្នុងសង្គមពិតជាច្រើន ដើម្បី​អភិវឌ្ឍ​ដំណោះ​ស្រាយ​ទាំង​នេះ​ប្រកបដោយភាពច្នៃប្រឌិត។ វគ្គបណ្ដុះបណ្ដាល និងការបង្ហាត់បង្រៀន​យ៉ាង​ស្វិត​ស្វាញ​នេះ​ បានជំរុញឲ្យអ្នកចូលរួមសិក្សា និងយល់ដឹងពីវិធីសាស្ត្រ បង្កើតគោលគំនិត ធុរកិច្ចថ្មី ពង្រឹង​សមត្ថភាព​ធ្វើ​បទបង្ហាញ និងអភិវឌ្ឍការយល់​កាន់​តែស៊ី​ជម្រៅ​អំពី​ការ​អនុវត្ត​ជាក់​ស្តែង​នៃ​សហ​គ្រិនភាព​។

នាថ្ងៃចុងក្រោយរបស់ UnipreneurCamp វគ្គទី២ គឺជាការប្រកួតប្រជែងធ្វើបទបង្ហាញ គំនិត​ធុរកិច្ច​​ថ្មី វគ្គផ្តាច់ព្រ័ត្រ ដែលក្នុងនោះ ក្រុមដែលជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង៦ ធ្វើការ​បក​ស្រាយ​យ៉ាង​ក្បោះក្បាយពីគំនិតនិងផែនការរបស់និស្សិតទៅកាន់ក្រុមគណៈកម្មការ ដើម្បីជ្រើស​យក​ក្រុម​ជ័យលាភី ៣ក្រុម។ ការប្រកួតនេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ជំនាញ​សហ​គ្រិន​ភាព​របស់​និស្សិត​ចូល​រួម​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីវិសាលភាពនៃទេពកោសល្យ និងសក្តានុពល​របស់​ស្ថាប័ន​ឧត្តមសិក្សាជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ។

ភាពជោគជ័យ​នៃ UnipreneurCamp វគ្គទី២នេះ កើតឡើងដោយសារតែការចូលរួម និងការ​គាំទ្រ​ពី​សំណាក់​សាកលវិទ្យាល័យដៃគូ និងនិស្សិតជាច្រើនរូប ដែលជំរុញ​ឲ្យមាន​សន្ទុះ​នៃ​ការ​រៀប​ចំ​វ​គ្គ​ទី​២​នេះ​ផ្ទាល់។

ស្របពេលដែលកម្មវិធី UNIPRENEUR បន្តវិវឌ្ឍទៅមុខ សហគ្រិនខ្មែរនៅ​តែ​បន្ត​ខិតខំ​ប្រឹង​ប្រែង​កសាង និង​អភិវឌ្ឍ សក្តានុពលរបស់យុវជនកម្ពុជាឲ្យតែខ្លាំងពូកែ ដើម្បីជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី ផ្នែកវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជាឲ្យឆ្ពោះទៅមុខ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        158
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm