
នៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យ មេដឹកនាំក្រុមឧទ្ទាមហ៊ូទីលោក Abdul-Malik al-Houthi និយាយថា ការវាយប្រហារតាមច្រកអាកាសកាលពីពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើកំពង់ផែ Hodeidah របស់យេម៉ែន នឹងពុំផ្តល់អត្ថប្រយោជន៍ដល់អ៊ីស្រាអែលនោះទេ ។
លោកបន្តថា ការវាយប្រហារតាមច្រកអាកាសកាលពីថ្ងៃសៅរ៍ នឹងមិនធ្វើឲ្យអន្តរាយដល់ប្រតិបត្តិការរបស់ក្រុមឧទ្ទាមហ៊ូទីនោះឡើយ ហើយអ៊ីស្រាអែល នឹងចាញ់ អ៊ីស្រាអែលនឹងបរាជ័យ ។

ការវាយប្រហារដោយយានដ្រូនដ៏កម្ររបស់ក្រុមឧទ្ទាមហ៊ូទីកាលពីថ្ងៃសុក្រលើទីក្រុងតែល អាវីវ ហើយនិងបានសម្លាប់មនុស្សម្នាក់ បានជំរុញឲ្យអ៊ីស្រាអែល ប្រកាសការវាយប្រហារលើកដំបូងរបស់ពួកគេលើក្រុមឧទ្ទាមមួយនេះ កាលពីថ្ងៃសៅរ៍ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ការវាប្រហាររបស់យន្តហោះចម្បាំងអ៊ីស្រាអែលលើកំពង់ផែ Hodeidah បានសម្លាប់មនុស្ស ៦នាក់ ។
ក្រុមមន្រ្តីអ៊ីស្រាអែល និយាយថា កំពង់ផែ Hodeidah ត្រូវបានប្រើប្រាស់ដោយក្រុមឧទ្ទាមហ៊ូទី ដើម្បីទទួលបានអាវុធពីអ៊ីរ៉ង់ ៕