
អគ្គរដ្ឋអាជ្ញារុស្ស៊ី លោក Igor Krasnov បានទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង ជាលើកដំបូង ដែលជាសញ្ញាមួយទៀតនៃការទំនាក់ទំនងដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។
លោក Krasnov ត្រូវបានស្វាគមន៍ដោយតំណាងនៃការិយាល័យអគ្គរដ្ឋអាជ្ញា នៅពេលមកដល់អាកាសយានដ្ឋានក្នុងទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ការិយាល័យនេះ។

ទោះបីជាការិយាល័យរដ្ឋអាជ្ញារុស្ស៊ី និងកូរ៉េខាងជើង បានរក្សាទំនាក់ទំនង ចាប់តាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងខែធ្នូ ឆ្នាំ ២០១០ ក៏ដោយ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គរដ្ឋអាជ្ញារុស្ស៊ី ទៅកាន់ប្រទេសកូរ៉េខាងជើង។
ទីក្រុងព្យុងយ៉ាង លោក Krasnov នឹងជួបជាមួយសមភាគីកូរ៉េខាងជើង និងពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយមន្ត្រីដទៃទៀត។
ប្រទេសទាំងពីរ បានពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមុន សម្រាប់កិច្ចពិភាក្សាដ៏សំខាន់ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។