បាល់ទាត់៖ ខ្សែការពារក្រុមជំរើសជាតិព័រទុយហ្កាល់ Ruben Dias បានសំរេចបន្តកិច្ចសន្យារយៈពេលវែងជាមួយក្លិប Manchester City រហូតដល់ឆ្នាំ២០២៧។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានមកដល់ Manchester City ពី Benfica កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅដែលមានតំលៃផ្ទេរ ៦៥លានផោនដោយនៅពេលនេះកិច្ចសន្យាមានរយៈពេល ៦ឆ្នាំទៅហើយ។

Ruben Dias បានជួយ Manchester City ឈ្នះពាន English Premier League និង Carabao Cup ហើយបានឈានឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើកដំបូងផងដែរ។ រដូវកាលមុន Ruben Dias ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមបំផុតដោយ FA និងជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាលរបស់ English Premier League៕
អត្ថបទ៖នាង សុភាវុធ