ក្រុមមន្រ្តីរុស្ស៊ី និយាយនៅថ្ងៃចន្ទនេះថា រោងចក្រចម្រាញ់ប្រេង Tuapse របស់រុស្ស៊ី ដែលជារោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ពួកគេនៅក្នុងសមុទ្រខ្មៅ រងការខូចខាតដោយសារការវាយប្រហារដោយយានដ្រូនអ៊ុយក្រែន កាលពីយប់កន្លងទៅ បណ្តាលឲ្យកើតមានអគ្គិភ័យ បើទោះបីជាទំហំនៃការខូចខាត ពុំត្រូវបានដឹងច្បាស់ភ្លាមៗក៏ដោយ ។
បំណែករបស់យានដ្រូនដែលត្រូវបានបាញ់ទម្លាក់ បណ្តាលឲ្យកើតមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងមួយនេះ ដែលគ្រប់គ្រងដោយក្រុមហ៊ុនប្រេង Rosneft ។
រដ្ឋបាលក្នុងតំបន់ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា អគ្គិភ័យ ត្រូវបានទប់ស្កាត់ជាប់ ក្រោយការវាយប្រហារនេះ ។
ក្រុមមន្រ្តីរុស្ស៊ី និយាយថា គ្មានគ្រោះថ្នាក់នោះទេ ដោយសារការវាយប្រហាររបស់យានដ្រូនអ៊ុយក្រែន ហើយពួកគេនិយាយថា ការវាយប្រហារដោយយានដ្រូនអ៊ុយក្រែន គឺជាអំពើភេរវកម្ម ។
ដោយឡែក ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា ការវាយប្រហារនេះ ធ្វើឡើងដើម្បីសងសឹកការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលអ៊ុយក្រែន ៕