រដ្ឋមន្ត្រី EU នឹងពិភាក្សាឆ្លើយតប ចំពោះគោលជំហរ «មិនអាចទទួលយកបាន» របស់ហុងគ្រី លើសង្គ្រាមអ៊ុយក្រែន

2024/07/23 01:32:52 am        43


រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) នឹងពិភាក្សាថា តើត្រូវដោះស្រាយដោយរបៀបណា ចំពោះការធ្វើដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ទៅកាន់ប្រទេសរុស្ស៊ី និងចិន ដែលលោកបានធ្វើឡើងដោយគ្មានអាណត្តិរបស់ EU។ នេះបើតាមការឲ្យដឹងពីប្រធានគោលនយោបាយអឺរ៉ុប លោក Josep Borrell នាថ្ងៃចន្ទ (ទី២២ ខែកក្កដា) នេះ។

សកម្មភាពនេះ ទន្ទឹមនឹងការមានមន្ទិលសង្ស័យលើហុងគ្រីអំពីតួនាទីរបស់ EU នៅអ៊ុយក្រែន និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោក Orban ជាមួយរុស្ស៊ីហើយនោះ ត្រូវបានលោក Borrell ចាត់ទុកថា ជារឿង «មិនអាចទទួលយកបាន»។

អមដោយការពណ៌នាពីការធ្វើដំណើរនោះថា «មិនអាចទទួលយកបាន» លោក Borrell បាននិយាយថា៖ «យើងនឹងពិភាក្សាអំពីអ្វីដែលបានកើតឡើង និងជំហរដែលរដ្ឋាភិបាលហុងគ្រី បានប្រកាន់ខ្ជាប់»។

ពាក់ព័ន្ធនឹងករណីនេះ សមាជិកសហភាពអឺរ៉ុបមួយចំនួន គាំទ្រឲ្យមានជំហរតឹងរ៉ឹង ក្នុងនោះរួមទាំងអាចធ្វើពហិការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅទីក្រុង Budapest ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញ មិនមានភាពស្របគ្នាទាំងស្រុងនោះទេ ដោយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសលុចសំបួ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនា។ ចំណែករដ្ឋមន្ត្រីការបរទេសហុងគ្រី បានការពារសកម្មភាពរបស់ពួកគេថា ជា «បេសកកម្មសន្តិភាព» ហើយបានរិះគន់ការឆ្លើយតបរបស់ EU។

គួរបញ្ជាក់ថា ប្រទេសហុងគ្រីបានឡើងកាន់តំណែងជាប្រធានប្តូរវេនរយៈពេល ៦ខែរបស់ប្លុកនេះ ក្នុងខែកក្កដា ហើយភ្លាមៗ លោកប្រធានថ្មីនេះបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងប៉េកាំង ជាអ្វីដែលលោកបានពិពណ៌នាថា ជា «បេសកកម្មសន្តិភាព» ទោះបីជាគ្មានដៃគូសហភាពអឺរ៉ុបរបស់លោក បានដឹង ឬយល់ព្រមឲ្យលោកធ្វើបែបនោះក៏ដោយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm