ប្រជាពលរដ្ឋតំបន់ហ្កាហ្សានៅទីក្រុង Khan Younis និយាយនៅថ្ងៃចន្ទនេះថា ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងការបញ្ឈប់ការប្រកួតប្រជែងបោះឆ្នោតឡើងវិញ នឹងមិនធ្វើឲ្យមានភាពខុសប្លែកគ្នាចំពោះការរស់នៅរបស់ជនប៉ាឡេស្ទីនក្នុងដែនដីបិទច្រកមួយនេះឡើយ ។
សេចក្តីអត្ថាធិប្បាយរបស់ពួកគេ បានកើតមានឡើង បន្ទាប់ពីការសម្រេចចិត្តរបស់លោក Bidenក្នុងការបញ្ចប់យុទ្ធនាការរបស់ក្នុងដើម្បីស្វែងរកការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកាខាងមុខ ស្របពេលលោកបានគាំទ្រអនុប្រធានាធិបតី គឺលោកស្រី Kamala Harris ជាបេក្ខនារីប្រជាធិបតេយ្យរបស់គណបក្សប្រជាធិបតេយ្យ ។
លោក Abdel Nasser Mahmoud គឺជាជនប៉ាឡេស្ទីនមួយរូបរស់នៅក្នុងតំបន់ហ្កាហ្សា និយាយថា គណបក្សនយោបាយទាំងអស់នៅអាមេរិក ចង់បានផលប្រយោជន៍របស់អ៊ីស្រាអែល គ្មានអ្វីច្រើន គ្មានអ្វីតិចនោះទេ ។
នៅថ្ងៃចន្ទនេះ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងស៊ីងតោន នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា ប្រទេសរបស់លោកនៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា មិនសំខាន់ថាអ្នកណាជាប្រធានាធិបតីជាប់ឆ្នោតនៅខែវិច្ឆិកាខាងមុខនេះឡើយ ៕