ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទ ទី២២ កក្កដានេះ ថា ការដកខ្លួនចេញពីការបោះឆ្នោតរបស់ ប្រធានាធិបតីអាមេរិក លោក Joe Biden ពុំមានអ្វីខុសប្លែក ចំពោះពួកគេនោះទេ។
លោក Biden បានប្រកាសពីការដកខ្លួនរបស់លោកកាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា នៅក្នុងលិខិតមួយដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម ហើយនៅក្នុងការបង្ហោះជាបន្តបន្ទាប់ថា លោក គាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា។
ពលរដ្ឋនៅទីក្រុង Hebron ដែនដីប៉ាឡេស្ទីន បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំងអស់ បានបង្ហាញឱ្យឃើញថា ពួកគេសុទ្ធតែដូចគ្នា ហើយគ្មាននរណាម្នាក់យុត្តិធម៌ ចំពោះបុព្វហេតុប៉ាឡេស្ទីន របស់យើងឡើយ។