ការដកខ្លួនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenចេញពីការប្រកួតប្រជែងបោះឆ្នោតឡើងវិញ ធ្វើឲ្យកើតមានក្តីបារម្ភនៅក្នុងចំណោមពលរដ្ឋអ៊ុយក្រែន ពាក់ព័ន្ធនឹងការគាំទ្ររបស់អាមេរិកក្នុងការធ្វើសង្រ្គាមជាមួយរុស្ស៊ី ។
លោក Andriy គឺជាទីប្រឹក្សាពន្ធដាវ័យ ២៣មួយរូប រស់នៅក្នុងទីក្រុងគីវ និយាយថា មាននូវការចង្អុរបង្ហាញយ៉ាងច្បាស់ថា លោក Donald Trumpនឹងមិនជួយអ៊ុយក្រែនច្រើននោះទេ មិនដូចជាលោក Bidenធ្វើទេ ។
លោកបន្តថា វាច្បាស់ណាស់ថា ឱកាសរបស់លោក Trumpខ្ពស់ជាង ពេលដែលលោក Bidenដកខ្លួនចេញពីការប្រកួតប្រជែងបែបនេះ ។
គួរឲ្យដឹងថា លោក Biden បានបញ្ចប់យុទ្ធនាស្វែងរកការជាប់ឆ្នោតឡើងវិញរបស់លោកនៅក្នុងលិខិតមួយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិករបស់គណបក្សប្រជាធិបតេយ្យ បានបាត់បង់ជំនឿលើភាពរឹងប៉ឹងផ្នែកផ្លូវចិត្ត និងសមត្ថភាពរបស់លោក ក្នុងការយកជ័យជម្នះលើលោក Trump ៕