ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្វាគមន៍ការចូលរួមរបស់វិស័យឯកជន ដើម្បីកសាង និងអភិវឌ្ឍកម្ពុជា

2024/07/23 02:13:18 am        64

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ (ក្រុម "ឌ") ជាមួយផ្នែកឯកជន នាថ្ងៃទី២២ កក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្វាគមន៍វិស័យឯកជន ក្នុងការចូលរួមរាល់គំនិតទាំងអស់ ដើម្បីកសាង និងអភិវឌ្ឍកម្ពុជាឱ្យឆ្ពោះទៅមុខ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ក្រៅពីច្បាប់ផ្សេងៗ ក្នុងនោះច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ក៏ត្រូវរៀបចំបន្ថែម ដើម្បីធ្វើឱ្យការបំពេញការងារទាំងវិស័យសាធារណៈ និងវិស័យឯកជន មានភាពងាយស្រួល ក្នុងគោលដៅធ្វើយ៉ាងណាធានាបាននូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺការធានាបាននូវនិរន្តរភាពចំណូល ប្រជាពលរដ្ឋមានការងារធ្វើ និងការរស់នៅប្រកបដោយសុភមង្គល និងសេចក្តីថ្លៃថ្នូរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ។

ឯកឧត្តម បញ្ជាក់អំពីគោលបំណងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការធានាបាននូវភាពងាយស្រួលសំរាប់ជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាផ្សេងៗតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនឡើយ ។ ដោយឡែកក្រៅពីការងារចុះបញ្ជីដីបង្ហើយ និងបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស ក្រសួងក៏មានគោលដៅក្នុងការរៀបចំទីក្រុងឱ្យក្លាយជាទីកន្លែងដែលងាយស្រួលរស់នៅ ក្នុងនោះមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់សេវារួមមាន សេវាសង្គ្រោះបន្ទាន់ និងសេវាពន្លត់អគ្គីភ័យ ។ 

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះការសាងសង់កម្ពស់លូ និងកម្ពស់ផ្ទះ ក្រសួងនឹងកំណត់នីវ៉ូឱ្យបានច្បាស់លាស់។ រីឯចំពោះបញ្ហានៅទីក្រុង ក្រសួងបានរៀបចំក្រុមការងារមួយ ដើម្បីកំណត់ពីប្រភេទ និងទំហំនៃបញ្ហា ដើម្បីងាយស្រួលដោះស្រាយ និងបញ្ជៀសសរាល់បញ្ហាដែលអាចកើតមានឡើងជាមួយប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូល មានលំនៅឋានរស់នៅសមរម្យក្នុងភូមិឋានក្សេមក្សាន្ត សុខសុវត្ថិភាព មានអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា រស់នៅមានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ និងរស់នៅប្រកបដោយមោទនភាពនៅលើទឹកដីរបស់ខ្លួន ៕

បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm