សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់កាណូតចំនួន៤គ្រឿង សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅស្រុកសណ្តាន់

2024/07/23 03:41:09 pm        197

កំពង់ធំ៖ កាណូតចំនួន៤គ្រឿង ដែលជាអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបាន​ប្រគល់​ជូន​ប្រជាជន​ស្រុក​សណ្ដាន់ ដើម្បីចម្លងសិស្ស និងពលរដ្ឋដោយឥតគិតថ្លៃ។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេ​បញ្ជាការ​រង​កង​ពលតូចលេខ៧០ បាននាំយកការណូតចំនួន៤គ្រឿង ទៅប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និង​ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លើក​ឡើង​ថា ការផ្តល់ជូនការណូតចំនួន ៤គ្រឿងនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូន លោក​គ្រូ​អ្នក​គ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនក្នុងរដូវវស្សា នៅក្នុងឃុំដងកាំបិត  និង​ឃុំមានជ័យ ឆ្លងកាត់ទៅកាន់ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ លោកបន្តថា ក្រោមការចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃ​ក​ង​យោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់ រាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកសណ្ដាន់ បានប្រគល់កាណូតចំនួន៤គ្រឿង ក្នុងនោះ ចំនួន ២ គ្រឿង ប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និង ចំនួន ២ គ្រឿងទៀតប្រគល់ជូន​ប្រជាជន​នៅ​ឃុំ​មានជ័យ និងឃុំខ្លែង ព្រមទាំង អាវពោងសុវត្ថិភាពចំនួន៤០ ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់​ប្រចាំ​ថ្ងៃ បម្រើឲ្យការដឹកជញ្ជូន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទូទៅ ដោយ​ឥត​គិត​ថ្លៃ និងមិនគិតនិន្នាការ នយោបាយណាឡើយ។ លោកឧត្តមសេនីយ៍ទោ ផ្តាំផ្ញើដល់ ក្រុម​បច្ចេកទេស​បើកបរកាណូតទាំងពីរគោលដៅ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ក្នុង​ការ​បើក​បរ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឆ្លងកាត់ដងស្ទឹងសែន ឱ្យមានសុវត្ថិភាព និង​ត្រូវគ្រប់គ្រងថែរក្សាលក្ខណៈបច្ចេកទេសម៉ាស៊ីនកាណូត ក្នុងការដឹកជញ្ជូនឲ្យបានល្អ ដើម្បី​បម្រើ​សកម្មភាពក្នុងការដឹកជញ្ជូន បានយូរអង្វែង។

ជាមួយគ្នានេះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ គោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ​ជា​ទី​បំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ដែល​បាន​យកចិត្តទុកដាក់ខ្ពស់គិតគូរពីសុខទុក្ខ ជីវភាពរស់នៅ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ព្រម​ទាំង​សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន និង​សូម​គោរព​ជូន​ពរ​សម្ដេច លោកជំទាវ ឯកឧត្តមអស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm