ស្របពេលគណបក្សប្រជាធិបតេយ្យរួបរួមគ្នាជុំវិញខ្លួនអនុប្រធានាធិបតីលោកស្រី Kamala Harris ជាបេក្ខភាពថ្មីរបស់ពួកគេ អារម្មណ៍សាធារណៈរបស់ពួកគេពិតជារីករាយណាស់។ ឥឡូវនេះ ពួកគេសង្ឃឹមថា គណបក្សនេះមានបេក្ខភាពដែលអាចតតាំងគ្នាជាមួយលោកTrump និងអាចមានលទ្ធភាពយកឈ្នះបាន។

ក្តីសង្ឃឹមទាំងនេះមិនទាន់ត្រូវបានគាំទ្រដោយទិន្នន័យការស្ទង់មតិនៅឡើយទេ ដែលបច្ចុប្បន្នបង្ហាញថា លោកស្រី Harris កំពុងតែចាញ់ប្រៀបលោកTrump ។
ការវាយតម្លៃការគាំទ្ររបស់ លោកស្រី Harris គឺមិនល្អទេ ពោលគឺ មានការគាំទ្រចំនួន៣៨ ភាគរយ ទល់នឹងការមិនគាំទ្រ៥០ភាគរយ នៅក្នុងការស្ទង់មតិរបស់គេហំព័រអាមេរិកFiveThirtyEight Interactives ។ លោកស្រីតាមពីក្រោយលោក Trump ប្រហែល ២ ពិន្ទុទូទាំងប្រទេស ជាមធ្យម ហើយការស្ទង់មតិជាសាធារណៈមួយចំនួនដែលដាក់លោកស្រីឲ្យទប់ទល់នឹងលោក Trump នៅក្នុងរដ្ឋប្រទាញប្រទង់គ្នាក្នុងការគាំទ្របក្សទាំង២ ស្ទើរតែទាំងអស់ បង្ហាញថាលោកស្រីតាមពីក្រោយ លោក Trump ជួនកាលមានសំឡេងគាំទ្រចាញ់ដាច់ទៀតផង។
ឥឡូវនេះ ប្រហែលជាការស្ទង់មតិទាំងនោះលែងមានប្រយោជន៍ច្រើនទៀតហើយ ដោយសារពេលនោះ អ្នកបោះឆ្នោតនៅមិនទាន់បានស្គាល់លោកស្រី Harris ច្បាស់។ ប្រហែលជាលោកស្រី នឹងធ្វើយុទ្ធនាការដ៏ឆ្លាតវៃ និងខ្លាំងក្លា ហើយអាចយកឈ្នះចិត្តអ្នកបោះឆ្នោត។ ភាពរីករាយ នឹងអាចត្រឡប់មកវិញ ក្រោយការជ្រើសរើសឈ្មោះរបស់លោកស្រីដាក់លើសន្លឹកឆ្នោត។
ខណៈពេលនេះនយោបាយអាមេរិក មុនការបោះឆ្នោតពោពេញដោយការវាយប្រហារពាក្យសម្ដីដាក់គ្នារវាងលោក Trump និងលោកស្រីHarris ៕