ជា​ពីរ​បួស Andy Murray ធ្វើ​បាន​ល្អ​តែ​នៅតែ​ចាញ់ Stefanos Tsitsipas នៅ US Open

2021/08/31 10:23:18 pm        80

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស្កុ​ត​ឡេ​ន Andy Murray បាន​បង្ហាញ​ពី​សកម្មភាព​ប្រកួត​រឹងមាំ​មកវិញ​ បន្ទាប់ពី​សម្រាក​ព្យាបាល​របួស​ញាំញី ទោះបីជា​ចាញ់​កីឡាករ​ក្រិ​ក Stefanos Tsitsipas នៅ​ជុំ​ដំបូង Grand Slam, US Open ក៏ដោយ​។

​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក និង​ជា​អតីត​ជើងឯក Grand Slam, US Open នេះ​បាន​នាំមុខ​លើ Tsitsipas ២សិត​ទល់នឹង១ មុន​ពេលដែល​កីឡាករ​ក្រិ​ក​វាយបក​យកឈ្នះ​វិញ​ ២​សិត​ចុងក្រោយ​សរុប​ជា​លទ្ធផល ២-៦, ៧-៦(៩-៧), ៣-៦, ៦-៣ និង ៦-៤​។ ​បច្ចុប្បន្ន​ឈរ​លំដាប់ថ្នាក់​លេខ ១១២ ពិភពលោក Andy Murray កំពុង​ស្វែងរក​ជ័យជំនះ​ដំបូង​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​សំខាន់ៗ បន្ទាប់ពី​របួស​ត្រកៀក​ញាំញី​ជាច្រើន​ឆ្នាំ​ ដែល​ស្ទើ​តែ​ធ្វើ​ឱ្យគេ​បង្ខំចិត្ត​ចូលនិវត្តន៍​ទៅហើយ​។ ​​ងាក​មក​ការប្រកួត​គូ​ផ្សេងទៀត កីឡាករ​រុស្ស៊ី Ruben Rublev បាន​ឈានចូល​ជុំ​ទី២ ក្រោយ​យកឈ្នះ​កីឡាករ​ក្រូ​អាស៊ី Ivo Karlovic ៣​សិត​ផ្ទួនៗ ៦-៣, ៧-៦(៧-៣) និង ៦-៣​។ ​កីឡាករ​លំដាប់​ទី៥ Ruben Rublev នឹង​បន្ត​ជួប​ជាមួយកីឡាករ Pedro Martinez រឺ James Duckworth នៅ​ជុំ​បន្ត​។

​​ចំណែក​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី​វ័យ ៣២ឆ្នាំ Carla Suarez Navarro បាន​ធ្លាក់​ត្រឹម​ជុំ​ដំបូង​ក្រោយ​ចាញ់​កីឡាការិនី Danielle Collins ស្របពេល​កីឡាការិនី​អាមេរិក Cori Gauff ឈានចូល​ជុំ​បន្ត​ក្រោយ​យកឈ្នះ​កីឡាការិនី​ប៉ូឡូញ Magda Linette​។ ​រីឯ​អតីត​ជើងឯក US Open នេះ​បី​សម័យ Victoria Azarenka ក៏បាន​ឈានចូល​ជុំ​បន្ត​ផងដែរ​ក្រោយ​យកឈ្នះ​កីឡាការិនី Tereza Martincova​។ ​​កីឡាការិនី​បេឡា​រុស Azarenka ដែល​ចាញ់ Naomi Osaka នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំមុននឹង​បន្តទៅ​ជុំ​ទី២ ជួប​ជាមួយកីឡាការិនី Jasmine Paolini រឺ Yaroslava Shvedova៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm