ពលរដ្ឋប៉ាឡេស្ទីន ៧០នាក់ស្លាប់នៅហ្កាហ្សា បន្ទាប់ពីមានបញ្ជាជម្លៀសថ្មីរបស់អ៊ីស្រាអែល

2024/07/23 04:07:30 pm        95

ក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទ (២២ កក្កដា០ ថា អ៊ីស្រាអែលបានបញ្ជូនរថក្រោះត្រឡប់ទៅតំបន់នៃទីក្រុង ខាន់យូនីស (Khan Younis) វិញ បន្ទាប់ពីបានបញ្ជាឱ្យជម្លៀសក្នុងស្រុកមួយចំនួនដែលខ្លួនបាននិយាយថាត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារជាថ្មីដោយពួកសកម្មប្រយុទ្ធ ហើយយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧០នាក់បានស្លាប់ ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល។

ពួកគេបាននិយាយថា ប្រជាជនប៉ាឡេស្ទីនទាំងនោះត្រូវបានសម្លាប់ដោយសាររថក្រោះបើកការបាញ់ប្រហារនៅក្នុងតំបន់ បានី ស៊ូហៃឡា (Bani Suhaila) និងផ្នែកផ្សេងទៀតដែលនៅភាគខាងកើតនៃទីក្រុង ខាន់យូនីស ដោយតំបន់នេះក៏មានការទម្លាក់គ្រាប់បែកពីលើអាកាសផងដែរ។ អ្នកស្រុកនៅតំបន់ហ្កាហ្សាភាគខាងត្បូងដែលមានមនុស្សជ្រកកោនយ៉ាងក្រាស់ក្រែលបាននិយាយថា រថក្រោះបានវាយរុលជាងពីរគីឡូម៉ែត្រ ចូលទៅក្នុងតំបន់ បានី ស៊ូហៃឡា ដោយបង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួននៅក្រោមគ្រាប់កាំភ្លើង។

ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា អ្នកស្លាប់រួមមានស្ត្រី និងកុមារជាច្រើននាក់ ហើយយ៉ាងហោចណាស់មនុស្ស ២០០នាក់ផ្សេងទៀតបានរងរបួស។ ក្រសួងហ្កាហ្សាមិនបែងចែករវាងក្រុមសកម្មប្រយុទ្ធ និងជនស៊ីវិលក្នុងចំនួនអ្នកស្លាប់ទេ។

យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជាជម្លៀសនៅតំបន់ ខាន់យូនីស ភាគខាងកើតនេះដោយសារតែមានព័ត៌មានស៊ើបការណ៍ដែលបង្ហាញថា ក្រុមសកម្មប្រយុទ្ធកំពុងបាញ់រ៉ូកែតចេញពីតំបន់ទាំងនោះ ហើយក្រុមហាម៉ាស កំពុងព្យាយាមប្រមូលផ្តុំឡើងវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm