Aston Villa បានចុះហត្ថលេខានាំយកខ្សែបម្រើ Amadou Onana ពីក្លឹប Evertonក្នុងតម្លៃខ្លួន៥០លានផោន (ជិត៦៥លានដុល្លារ)។ កីឡាករវ័យ២២ឆ្នា រូបនេះលេងរាល់នាទីឱ្យបែលហ្ស៊ិកក្នុងការប្រកួតជើងឯកអឺរ៉ុប ហើយឥឡូវមានឱកាសលេងជើងឯកក្លឹបកំពូលអឺរ៉ុប ( Champions League)។
Onana ផ្ទេរមកលេងឱ្យ Everton ពីក្លឹបបារាំង Lille ក្នុងតម្លៃខ្លួន៣៣លានផោន នៅឆ្នាំ២០២២៕

