លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះក្រោមសម្ពាធដើម្បីបញ្ចប់សង្រ្គាមនៅក្នុងដែនដីហ្កាហ្សា ដែលជាបំណងទាំងពីអ៊ីស្រាអែល ទាំងពីរដ្ឋបាលអាមេរិក។ តើភាពចលាចលខាងនយោបាយនៅក្រុងវ៉ាស៊ីនតោន អាចប៉ះពាល់ យ៉ាងណាខ្លះដល់ដំណើរទស្សនកិច្ច និងទំនាក់ទំនងនាពេលអនាគត?។

លោក Netanyahu គ្រោងជួបលោក Joe Biden ប្រសិនបើលោកប្រធានាធិបតីបានជាសះស្បើយពីជំងឺ Covid-19 ហើយថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភា ជាមេដឹកនាំបរទេសតែមួយគត់ដែលធ្វើដូច្នេះជាលើកទីបួន។

ដំណើរនេះផ្តល់ឱ្យលោកនូវវេទិកាមួយសម្រាប់កំណត់ឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីភាពតានតឹងជាច្រើនខែជុំវិញវិធីសាស្រ្តរឹងរូសរបស់លោកចំពោះសង្រ្គាម និងជាឱកាសដើម្បីព្យាយាម បញ្ចុះបញ្ចូលប្រជាជនអ៊ីស្រាអែលថា រូបលោកពុំបានធ្វើឱ្យប្រេះស្រាំទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ពួកគេនោះទេ។

ប៉ុន្តែដំណើរ និងបំណងរបស់លោក ត្រូវបានធ្វើឲ្យស្រអាប់ខ្លាំង ដោយការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Biden មិនស្វែងរកការបោះឆ្នោតឡើងវិញ ដោយបង្ហាញពីភាពមិនច្បាស់លាស់ខាងនយោបាយអំពីដៃគូបន្ទាប់របស់អ៊ីស្រាអែលនៅក្នុងសេតវិមាន ។
អំឡុងទស្សនកិច្ចរបស់លោក លោក Netanyahu ក៏បានស្នើសុំជួបលោក Trumpផងដែរ៕