សិក្ខាកាម នៃសាលាមធ្យមវិចិត្រសិល្បៈ ទទួលការបណ្តុះបណ្តាលគរុកោសល្យវិធីសាស្រ្ត នៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន

2024/07/23 06:19:30 pm        276

សិក្ខាកាមជាង១០០នាក់ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​បើក​វគ្គ​បណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុម​ទី២) នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានឲ្យដឹងថា សាលា​មធ្យម​វិចិត្រ​សិល្បៈ បានសហការជាមួយសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានរៀបចំវគ្គ​បណ្តុះ​បណ្តាល​ស្តីពី គរុកោសល្យ និងវិធីសាស្រ្តបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ដោយគិតមក​ដល់​ពេល​នេះ បានចំនួន០៤លើករួចមកហើយ ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យអប់រំ និង​ការ​ស្វែង​រកវិធីសាស្រ្តថ្មីៗ ក្នុងការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន សម្រាប់​បំពេញ​បន្ថែម​ជូន​លោក​គ្រូ អ្នកគ្រូ ដើម្បីយកមកអនុវត្តនៅក្នុងថ្នាក់រៀនប្រកបដោយគុណភាព ប្រសិទ្ធភាព និង​សេចកី្ត​ថ្លៃថ្នូរ​របស់គ្រូបង្រៀន និងនវានុវត្តន៍ការងារ។

លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទី​សាលា​បណ្តុះ​បណ្តាល​ក្រប​ខ័ណ្ឌ​វប្បធម៌ បានមានប្រសាសន៍ថា សម្រាប់វគ្គនេះ សាលាបានកំណត់ជ្រើសយកលោកគ្រូ-អ្នកគ្រូ និង​បុគ្គលិករដ្ឋបាលសិក្សាដែលធ្លាប់ទទួលការបណ្តុះបណ្តាលនៅជំហាន១ ក្រុម២ ឆ្នាំ២០២៣ សរុប​ចំនួន ១០២រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ៥០រូប មកពីសាលាមធ្យមវិចិត្រសិល្បៈ ដើម្បី​យក​មក​បណ្តុះបណ្តាលបន្តនូវជំហាន២ ក្រុម២ នា ឆ្នាំ២០២៤នេះ។ ការបើក​វគ្គ​បណ្តុះ​បណ្តាល​នា​ពេល​នេះ ដើម្បីផ្សាភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីការអប់រំ របស់​ក្រសួង​អប់រំ​យុវជន និងកីឡា និងគោលនយោបាយជាតិស្តីពី៖ វប្បធម៌ ដោយផ្តោត​សំខាន់​ទៅ​លើ​៖ ​ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និង​លើក​កម្ពស់​ឱកាស​ក្នុង​ការ​សិក្សា​ពេញ​មួយជីវិតសម្រាប់ទាំងអស់គ្នា, ធានាភាពស័ក្តិសិទ្ធ នៃភាពជាអ្នកដឹកនាំ និងគ្រប់​គ្រង​របស់​មន្រ្តី​អប់រំគ្រប់លំដាប់ថ្នាក់ និងធានាគុណភាព​ក្នុង​ការ​សាប​ព្រោះ​ចំណេះ​ដឹង​ដល់​អ្នក​បន្ត​វេន​សិល្បៈ​ឲ្យ​ទទួលបានចំណេះជំនាញច្បាស់លាស់ អាចយកទៅបម្រើដល់កិច្ចការងារសង្គម និង​ជីវភាព​គ្រួសារ និងរួមចំណែកក្នុងការអភិរក្ស ជំនាញមរតកដូនតាខ្មែរ។

នាឱកាសនោះឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា សម្រាប់​នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការងាររបស់មន្រ្តីរាជការ លោក​គ្រូ អ្នកគ្រូ គ្រប់កម្រិតវិជ្ជាជីវៈ រួមទាំងជំនាញមរតកដូនតា ដើម្បីឱ្យដើរ​ស្រប​តាម​គោល​នយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ដូចមាន​កំណត់​នៅ​ក្នុង​បាវចនា​ទាំង៥ របស់យុទ្ធសាស្រ្តបញ្ចកោណគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។

នៅក្នុងគោលនយោបាយធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺ​ដើម្បី​រួម​ចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹង​ធ្វើ​ឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកបដោយគុណភាពល្អ អាច​ទុក​ចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ។ នៅក្នុង​នីតិកាល​ទី៧​នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយសេចក្តីស្វាហាប់ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានបន្តកំណត់យកគោលនយោបាយអភិវឌ្ឍធនធានមនុស្ស​ជា​អាទិភាព​ក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលរបស់យើងនាថ្ងៃនេះ ក៏ជាការបន្តរួមចំណែក​ធ្វើឱ្យគោលនយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាលទទួល បានជោគជ័យ ជាពិសេសក្នុងក្របខ័ណ្ឌ​នៃ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​លើ​វិស័យវប្បធម៌៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm