អគ្គលេខាធិការរង UN ធ្វើទស្សនកិច្ចនៅទីតាំងសាលាហ្វឹកហ្វឺនរក្សាសន្តិភាព ក្នុងខេត្តកំពង់ស្ពឺ

2024/07/23 06:51:56 pm        68

នៅថ្ងៃទី២៣ ខែកក្កដានេះ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការ​សហ​ប្រជាជាតិ UN ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព បានអញ្ជើញបំពេញ​ទស្សន​កិច្ច​នៅ​ទីតាំងសាលាហ្វឹកហ្វឺនរក្សាសន្តិភាព នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា សាលា​ហ្វឹកហ្វឺន​រក្សាសន្តិភាព PKO នៅខេត្តកំពង់ស្ពឺ គឺជាទីតាំងហ្វឹកហ្វឺនធំមួយ ដែលជាទូទៅ​គ្រប់​កង​កម្លាំង​រក្សា​សន្តិភាពទាំងអស់ត្រូវធ្វើការហ្វឹកហ្វឺនឲ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មុននឹង​ធ្វើ​ការ​ចុះ​ចាត់​បញ្ជូនចេញបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅបណ្តាប្រទេស​មាន​ជម្លោះ​សង្គ្រាម​តាម​សំណើរ UN។

នៅក្នុងដំណើរបំពេញទស្សនៈកិច្ចសាលា PKO នោះ ឯកឧត្តម អាទល់ ខារ៉េ បានទស្សនា គ្រឿង​ចក្រ​ធុនធំត្រៀមបំរុង បញ្ជូនទៅតំបន់បេសកកម្មរបស់ UN ទស្សនាទីលាន​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ដោះមីន​កម្ទេច​គ្រឿង និងថ្នាក់រៀនរបស់កងកម្លាំងជាដើម។

ឯកឧត្តម អាទល់ ខារ៉េ ថ្លែងថា តាមរយ:ការចុះទស្សនកិច្ចសាលាហ្វឹកហ្វឺន PKO នេះបង្ហាញថា កម្ពុជា មានការត្រៀមបានល្អប្រសើរ គ្រប់កងកម្លាំង​បាន​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ជំនាញ​វិជ្ជា​ជីវៈ​ច្បាស់​លាស់ គោរពវិន័យមានការទទួលខុសត្រូវខ្ពស់ មានភាពអង់អាចក្លាហាន និងមានការតាំងចិត្តខ្ពស់ មុន​នឹងចាត់បញ្ជូនកងកម្លាំងថែរក្សាសន្តិភាពកម្ពុជាចេញបំពេញបេសកកម្មថែរក្សាសន្តិភាព UN ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង UN បានថ្លែងកោតសរសើរថា កម្ពុជា មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អប្រសើរ ការធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គហ្វឹកហ្វឺនស្តីពី កម្មវិធីភាពជាដៃគូត្រីភាគីកម្ពុជា សាធារណ​រដ្ឋកូរ៉េ និង UN នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមបន្តថា ការរៀបចំវគ្គ​ហ្វឹកហ្វឺន​ត្រី​ភាគី កម្ពុជា ជប៉ុន UN នៅដើមឆ្នាំ២០២៥ ដែលសកម្មភាពនេះ បញ្ជាក់ថា កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​ផ្លូវ​ដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់ UN មក​ជា​ប្រទេស​ផ្តល់​កងកម្លាំងរក្សាសន្តិភាពផង និងផ្តល់ការបណ្តុះបណ្តាល​ចែក​រំលែក​បទ​ពិសោធន៍​ជូន​កង​ទ័ព​រក្សាសន្តិភាពបណ្តាប្រទេសផ្សេងៗ ទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និង​គិលានុ​បដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាពជាដើម។

សូមបញ្ជាក់ថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​បំពេញ​បេសកកម្ម​ថែ​រក្សាសន្តិភាព UN សរុប ៩៥៧៩នាក់ ក្នុងនោះ នារី ៨១៨ នាក់ ទៅកាន់​ប្រទេស​ចំនួន១០ ដែលមាន១២បេសកកម្ម។ បច្ចុប្បន្ន កម្ពុជា មានកងកម្លាំងមួកខៀវ ប្រមាណ ៦២៧ នាក់ បាននិងកំពុងបំពេញបេសកកម្មតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាមចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm