រដ្ឋបាល​ខេត្ត​បាត់ដំបង​ណែនាំឱ្យ​រុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ

2024/07/23 11:57:09 am        70

រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២២​ ខែកក្កដា ឆ្នាំ២០២៤ ​បានណែនាំដល់អភិបាលក្រុង-ស្រុក​ទាំង​១៤​ឱ្យបន្តការផ្សព្វផ្សាយ ការអប់រំ និងរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹ​ង​គ្រប់ប្រភេ​ទ​តាំង​បង្ហាញ​ជា​សាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត។

តាមរយៈលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង​ បានឱ្យដឹងថាក្នុង​កិច្ច​ប្រជុំ​គណៈបញ្ញាការ​ឯកភាព​រដ្ឋបាល​ខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក​ទាំង១៤ ធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ និងរុះ​រើ​ស្លាក​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​តាំងប​ង្ហាញ​ជាសាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅ​តាម​ទី​សាធារណៈ និងតាមដងផ្លូវនានា។

រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា​ កន្លងមកមានក្រុង ស្រុកមួយចំនួនបាននិងកំពុងអនុវត្តតាមការណែនាំ របស់​រដ្ឋបាលខេត្ត តែមានស្រុកមួយចំនួនទៀត មិនទាន់បានអនុវត្តនៅឡើយទេ។ ទន្ទឹមនេះ រដ្ឋបាល​ខេត្តសូមរំលឹកដល់ លោកលោកស្រី អភិបាលនៃ គណៈអភិបាលក្រុង-ស្រុកទាំង១៤ ឱ្យអនុវត្ត​នូវខ្លឹមសារនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ឱ្យបានម៉ត់ចត់ និងតឹង​រឹង​បំផុត ហើយសូមសម្រេចកិច្ចការនេះឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២៤ និងរាយការណ៍ជាលាយលក្ខណ៍អក្សរមករដ្ឋបាលខេត្ត។

រដ្ឋបាល​​ខេត្ត​សង្កត់ធ្ងន់ថា​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អភិបាល​នៃ​គណៈអភិបាលក្រុង-ស្រុកទាំង១៤ ចាត់ចែងអនុវត្តដោយស្មារតីទទួលខុសត្រូវ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am