បាល់ទាត់៖ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងផ្ទេរកាលពីថ្ងៃសុក្រពី Juventus មកកាន់ Manchester United, Cristiano Ronaldo បានក្លាយជាកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ផ្លូវការហើយក្នុងតម្លៃផ្ទេរ ១៩.៨លានផោនជាមួយនឹងកិច្ចសន្យា ២ឆ្នាំ។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះនឹងទទួលបានថ្លៃឈ្នួល ៣៨៥០០០ផោនក្នុងមួយសប្តាហ៍។ Cristiano Ronaldo ដែលមិនទាន់មកដល់ទឹកដីអង់គ្លេសនៅឡើយ ដោយសារជាប់ភារកិច្ចជាមួយក្រុមជំរើសជាតិព័រទុយហ្កាល់នោះ បានឆ្លងកាត់ដំណាក់កាលពិនិត្យសុខភាពជោគជ័យនៅព័រទុយហ្កាល់ និងពាក់អាវក្រុមបិសាចក្រហម Manchester United។ “គ្រប់គ្នាពិតជាយល់ពីចិត្តរបស់ខ្ញុំ ក្តីស្រលាញ់របស់ខ្ញុំសំរាប់ Manchester United មិនដែលបញ្ចប់ឡើយ ខ្ញុំពិតជាអន្ទះសាចង់បង្ហាញខ្លួននៅ Old Trafford ដែលនេះជាក្តីស្រមៃរបស់ខ្ញុំដែលបានត្រលប់មកផ្ទះវិញ និងឃើញអ្នកគាំទ្រ” នេះជាសំដីរបស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះសរសេរនៅលើបណ្តាញសង្គម Instagram របស់ខ្លួន។ មកមើលស្ថិតិសំខាន់ៗ និងអស្ចារ្យរបស់ Cristiano Ronaldo មកដល់ពេលនេះ៖
- ម្ចាស់ជ័យលាភីកីឡាករឆ្នើមបំផុតលើលោក Ballon d’Or ៥លើកនៅឆ្នាំ២០០៨ ជាមួយ Manchester United និង ៤លើកនៅឆ្នាំ២០១៣, ២០១៤, ២០១៦ និង ២០១៧ ជាមួយ Real Madrid។
- ឈ្នះជើងឯក UEFA Champions League ៥លើក ជាមួយ Manchester United ១លើកនៅឆ្នាំ២០០៨ និង ៤លើកជាមួយ Real Madrid។
- ឈ្នះជើងឯកលីគ ៧លើកដែលរួមមាន Premier League ៣លើកជាមួយ Manchester United និង La Liga ៤លើកជាមួយ Real Madrid។
- ឈ្នះជើងឯកទ្វីបអឺរ៉ុប Euro ២០១៦ ជាមួយក្រុមជំរើសជាតិព័រទុយហ្កាល់។
- ឈ្នះពានសរុប ៣២ ជាមួយក្លិបអាជីព ៤ និងក្រុមជំរើសជាតិរួមមាន Sporting Lisbon, Manchester United, Real Madrid, Juventus និងព័រទុយហ្កាល់។
- ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Champion League សរុប ១៣៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៧៦ប្រកួត៕
អត្ថបទ៖នាង សុភាវុធ