ក្រុមយុវជនសង្គមស៊ីវិល៖«ព្រែកជីកហ្វូណនតេជោមានតម្លៃជាប្រវត្តិសាស្រ្ដដែលប្រជាជនគ្រប់គ្នាចង់ចាំជានិច្ច»

2024/07/23 12:26:10 pm        198

នៅសល់ពេលជាង១០ថ្ងៃទៀតពិធីបើកការដ្ឋានផ្លូវការគម្រោងព្រែកជីកហ្វូណនតេជោនឹងឈានចូល​មកដល់ ខណៈប្រជាពលរដ្ឋ សាធារណៈជនទាំងក្នុង និងក្រៅប្រទេស​បាន​បង្ហាញ​ការ​អបអរ​សាទរ និងគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបានបន្តអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដើម្បីធ្វើយ៉ាង​ណាឱ្យ​គម្រោង​ជា​ប្រវត្តិសាស្រ្ដ​មួយ​នេះ​សម្រេច​ទៅ​បានដោយជោគជ័យតាមផែនការគ្រោងទុក។

ស្រពេលជាមួយគ្នានេះ ប្រជាពលរដ្ឋកំពុង​បង្ហាញ​សកម្មភាព​គាំទ្រ​តាមរយៈ​ការ​ផ្លាស់​ប្ដូរ​រូប​ថត​នៅ​លើ​បណ្ដាញសង្គមរបស់ខ្លួន (Profile) ដើម្បីបង្ហាញការគាំទ្រ និងមោទនភាព​ចំពោះ​គម្រោង​ជា​ប្រវត្តិ​សាស្រ្ដមួ​យនេះ បណ្ដាយុវជននៃបណ្ដុំអង្គការសង្គមស៊ីវិល ក៏បានលើកឡើងថា ព្រែក​ជីក​ហ្វូណន​តេជោនេះ​ មានតម្លៃជាប្រវត្តិសាស្រ្ដដែលប្រជាជនកម្ពុជាគ្រប់គ្នាចង់ចាំជានិច្ច។

តំណាងក្រុមយុវជនសង្គមស៊ីវិលលោក ហេង សំណាង បានលើកឡើងថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោនេះ គឺបានផ្ដើមចេញពីការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយ ពី​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន បានក្លាយជាមរតកប្រវត្តិសាស្រ្តដ៏ធំមួយរបស់កម្ពុជា។

លោកបន្តថា ការពុះពារឲ្យចេញជារូបរាងក្នុងរយៈពេលដ៏ខ្លីនៃការដ្ឋានព្រែកជីក«ហ្វូណនតេជោ» គឺ​ជា​ចំណែក​ដ៏សំខាន់​មួយ​ក្នុង​ការការ​ជួយ​រុញ​ល្បឿន​នាវា​កម្ពុ​ជាឲ្យ​ទៅដ​ល់​ត្រើយ​អភិវ​ឌ្ឍ​យ៉ាង​ឆាប់​រហ័ស និងពិតប្រាកដ។ ខណៈការកំណត់កាលបរិច្ឆេទ «៥ ខែសីហា» ជាថ្ងៃបើក​ការដ្ឋាន​សាង​សង់​ ក៏មិនមែនជារឿងចៃដន្យនោះដែរ។ ជាពេលវេលាដ៏សាកសម ហើយចំកាលៈទេសៈ​អំណោយ​ផល​។ 

លោកបន្តថា ជាការគត់សម្គាល់សម្តេចតេជោ ហ៊ុន សែន តែងចូលចិត្តសរសេរ​នូវ​កំណត់​ហេតុ​ល្អ​ៗ ឬក៏សម្រាប់ជាការចងចាំនៅក្នុងដំណើរជីវិតរបស់លោកទាំងកិច្ចការផ្ទាល់ខ្លួន របៀបរបបការងារ និងការដឹកនាំនយោបាយ លើចំនុចពេលវេលា និងការប្រសិទ្ធិនាម។ ដូច្នេះ​ប្រសូត្រឡើ​ង​ក្នុង​ថ្ងៃ​តែ​មួយព្រែក​ជីកហ្វូណនអាចចាត់ទុកថាជាសមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ថ្មី​ចុង​ដៃ​នៃ​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​របស់សម្តេចតេជោ ដើម្បីបុព្វហេតុ​ថ្មី​មួយ​ទៀត​គឺ​បម្រើផ​ល​ប្រយោជន៍​សេដ្ឋកិច្ច​យូរ​អង្វែង​របស់​ប្រទេស និងឯករាជ្យភាពរបស់ជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជាមួយនឹង​ថ្ងៃ​កំណើត​ពិត​របស់សម្តេច ហ៊ុន សែន បានស្តែងយ៉ាងប្រត្យក្សថា អ្នកបង្កើត និង​ព្រែក​ជីក​ដែល​កើតចេញ​ជំនាន់នេះគឺមានតម្លៃវិសេសជា «និមិត្តរូប» ដែលប្រជាជនកម្ពុជាគ្រប់គ្នាត្រូវចងចាំ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am