ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំពិនិត្យ ​និងរៀប​ចំ​ដាក់​បញ្ចូល​សេវា​សាធារណៈ​ទាំង​អស់​របស់​ក្រសួង​ព័ត៌មាន​ឱ្យដំណើរ​ការតាម​ Online

2024/07/23 08:38:46 pm        131

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ ជារដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បីពិនិត្យការរៀបចំប្រព័ន្ធស្នើសុំទិដ្ឋាការ សម្រាប់អ្នកសារព័ត៌មានបរទេស និ​ង​រៀបចំ​ដាក់​ឱ្យដំណើរការសេវាសាធារណៈទាំងអស់របស់ក្រសួងព័ត៌មាន តាម Online ដើម្បី​បញ្ចូល​ទៅ​ក្នុង​បញ្ជរជាតិតែមួយ និងភ្ជាប់ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។

កិច្ចប្រជុំខាងលើបានពិនិត្យលើរបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖​

ទី១_ពិនិត្យលើការរៀបចំប្រព័ន្ធស្នើសុំទិដ្ឋការសម្រាប់អ្នកសារព័ត៌មាន បរទេសតាម Online 

ទី២_ពិនិត្យការរៀបចំដាក់ឱ្យដំណើរការសេវាសាធារណៈទាំងអស់របស់ក្រសួងព័ត៌មាន តាម Online ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធបញ្ជរជាតិតែមួយ និងភ្ជាប់ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាCamDX ។

ទី៣_ពិនិត្យឡើងវិញលើតម្លៃសេវាសាធារណៈរបស់ក្រសួងព័ត៌មាន។ 

ឯកឧត្តមរដ្ឋលេខាធិការ ប្រធាន​អង្គប្រជុំ​ បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយក អគ្គ​នាយករង ប្រធាននាយកដ្ឋាន ក៏ដូចជាមន្ត្រីជំនាញ ត្រូវតែរួមគ្នាដោះស្រាយ និងអនុវត្ត​ការងារ​នេះ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បីជាការឆ្លើយតបតាមអនុសាសន៍របស់​ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែលបានថ្លែងក្នុងកិច្ចប្រជុំដើម្បីធ្វើ​បច្ចុប្បន្ន​ភាពក​ម្រង​សេវា​សាធារណៈ​របស់​​ក្រសួង​ព័ត៌មាន កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះថា «ការបម្រើសេវា​សាធារណៈ​ប្រកប​ដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជន​ជាកិច្ច​ការ​អាទិភា​ព​​មួយរបស់ក្រសួងព័ត៌មាន» ។

សូមជម្រាបផងដែរថា កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសប្រជុំ «ដើម្បីធ្វើ​បច្ចុប្បន្ន​ភាព​កម្រង​សេវាសាធារណៈរបស់ក្រសួងព័ត៌មាន » ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ បាន​សង្កត់ធ្ងន់ថា ក្រសួងព័ត៌មាន ចាំបាច់ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្តល់​សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និង​បង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។

ក្រសួង​ព័ត៌មានបាននិងកំពុងពង្រឹង​ ការគ្រប់គ្រង​ និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បី​បង្កើន​ប្រសិទ្ធភាពនៃការផ្តល់សេវា ក៏ដូចជាដើម្បីពង្រឹងការងារគ្រប់គ្រងវិស័យព័ត៌មាន និង​សោតទស្សន៍នៅកម្ពុជាឱ្យបានកាន់តែរឹងមាំបន្ថែមទៀត​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm