អង្គការឥស្លាម ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើក្បួនរថយន្តUN ដែលធ្វើដំណើរទៅកាន់ទីក្រុងហ្កាហ្សា

2024/07/23 09:25:13 pm        355

អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) កាលពីថ្ងៃចន្ទ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រា អែលលើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ដែលធ្វើដំណើរទៅកាន់ទីក្រុងហ្កាហ្សា។

អង្គការឥស្លាមសកល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះ បានបំពានច្បាប់អន្តរជាតិ និងសេចក្តីសម្រេចនានា ដោយថ្កោលទោសការបន្តដកហូតរបស់កងទ័ពអ៊ីស្រាអែលចំពោះជនស៊ីវិលប៉ាឡេស្ទីន នូវអាហារ ទឹក ការថែទាំផ្នែកវេជ្ជសាស្រ្ត និងសេវាកម្មសំខាន់ៗផ្សេងទៀត។

អង្គការនេះ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់បទឈប់បាញ់លើការឈ្លានពានរបស់យោធាអ៊ីស្រាអែល ធានាការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាព ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ប្រឈមមុខនឹងការប៉ុនប៉ងបង្ខំឲ្យផ្លាស់ទីលំនៅជនស៊ីវិលប៉ាឡេស្ទីន និងផ្តល់ការការពារដល់ប្រជាជនប៉ាឡេស្ទីន។

លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃចន្ទថា ការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរ បានផ្ទុះឡើងពីកងកម្លាំងអ៊ីស្រាអែលទៅលើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ដែលធ្វើដំណើរទៅកាន់ទីក្រុងហ្កាហ្សា កាលពីថ្ងៃអាទិត្យ។

លោក Lazzarini បានបន្ថែមថា៖«ខណៈពេលដែលមិនមានអ្នកស្លាប់ និងរបួស ក្រុមរបស់យើង ត្រូវក្រាបចុះនិងការពារខ្លួន» ដោយបញ្ជាក់ថា ក្រុមទាំងនោះ កំពុងធ្វើដំណើរក្នុងរថពាសដែករបស់អង្គការសហប្រជាជាតិ និងពាក់អាវកាក់UN។

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        216
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm