បាល់ទាត់៖ ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid ត្រូវបានគេដឹងថាបានត្រៀមលុយ ២២០លានអឺរ៉ូដើម្បីនាំយកខ្សែប្រយុទ្ធបារាំង Kylian Mbappe ពី Paris Saint Germain នេះបើតាមការឱ្យដឹងពីអ្នកសារព័ត៌មានកីឡារបស់ទូរទស្សន៍ Sky លោក Kaveh Solhekol។

លោក Solkehol បានសរសេរទៀតថា ការផ្ទេរកីឡាករវ័យ ២២ឆ្នាំរូបនេះបានបិទបញ្ចប់ហើយ ក្រោយទីផ្សារដោះដូរកីឡាករត្រូវបានបិទបញ្ចប់ដែលមានន័យថា Kylian Mbappe ដែលនៅសល់កិច្ចសន្យាឆ្នាំចុងក្រោយជាមួយ PSG នោះនឹងអាចចាកចេញទៅ Real Madrid បាននៅរដូវក្តៅឆ្នាំក្រោយដោយក្លិបអេស្ប៉ាញមិនបាច់ចំណាយលុយ។ Kylian Mbappe ដែលកន្លងមកក៏ធ្លាប់បានបដិសេធសំណើបន្តកិច្ចសន្យាថ្មីជាមួយ PSG នោះ នឹងមានសិទ្ធចរចាជាមួយក្លិបថ្មីដើម្បីធ្វើកិច្ចសន្យាព្រមព្រៀងផ្ទេរទុកជាមុននៅខែមករាខាងមុខនេះ។
ថ្វីបើការចរចាផ្ទេរទៅកាន់ Real Madrid វិជ្ជមាន រឺអវិជ្ជមានយ៉ាងក៏ដោយ Kylian Mbappe មិនបានបង្ហាញពីការធ្លាក់ចុះនៃទំរង់លេងរបស់ខ្លួនដែរ ពោលគឺចាប់ផ្តើមរដូវកាលថ្មីនេះនៅក្របខណ្ឌបារាំង Ligue 1 បាន ៣ប្រកួត Mbappe រកបាន ៣គ្រាប់បញ្ជូន២ ក្នុង ៣ប្រកួតរដូវកាលថ្មីនេះ៕
អត្ថបទ៖នាង សុភាវុធ