
កូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមិនខ្វល់នឹងការលើកឡើងរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ អំពីការចុះសម្រុងជាមួយរបបនេះឡើយ ជាការកត់សម្គាល់ការឆ្លើយតបលើកដំបូងរបស់ខ្លួនចំពោះការអួតអាងជាញឹកញាប់របស់បេក្ខជនប្រធានាធិបតីអាមេរិកអំពីមិត្តភាពរបស់លោកជាមួយមេដឹកនាំ គីម ជុងអ៊ុន។
លោក ត្រាំ បានថ្លែងក្នុងអំឡុងពេលសុន្ទរកថាទទួលយកនាពេលថ្មីៗនេះ ក្នុងនាមជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីថា៖«លោកមានភាពចុះសម្រុងគ្នាជាមួយលោក គីម ជុងអ៊ុន ខណៈដែលលោក បានបង្ហាញពីបំណងប្រាថ្នាជាក់ស្តែងរបស់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ។
លោក ត្រាំ បាននិយាយថា៖«នេះ គឺជាការល្អដែលមានភាពចុះសម្រុងគ្នាជាមួយអ្នកដែលមានអាវុធនុយក្លេអ៊ែរច្រើន ឬអ្វីផ្សេងពីនេះ»។ «ពេលយើងត្រឡប់មកវិញ ខ្ញុំក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ដែរ។ គាត់ក៏ចង់ឃើញខ្ញុំត្រឡប់មកកាន់តំណែងវិញដែរ។ ខ្ញុំគិតថា គាត់នឹកខ្ញុំ»។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង (KCNA) បាននិយាយថា ការលើកឡើងរបស់លោក ត្រាំ បានជំរុញឲ្យមាន «បំណងប្រាថ្នាដ៏យូរអង្វែង» សម្រាប់ការរំពឹងទុកចំពោះទំនាក់ទំនងកូរ៉េខាងជើង-ហរដ្ឋអា មេរិក ប៉ុន្តែភ្នាក់ងារសារព័ត៌មាននេះ ក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើការជ្រើសរើសត្រឹមត្រូវនៅក្នុងការដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង ទោះបីជាអ្នកណា ឈ្នះក្នុងការប្រជែងតំណែងសេតវិមានក៏ដោយ។