
ប្រធានាធិបតីជាប់ឆ្នោតប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបូម(Claudia Sheinbaum) កាលពីថ្ងៃចន្ទ បានបង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់ប្រជាជនអាមេរិក ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា បន្ទាប់ពីប្រធានាធិបតី លោក Joe Biden បានបោះបង់ចោលការប្រកួតប្រជែងតំណែងប្រធានាធិបតី និងបានគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris សម្រាប់បេក្ខជនឈរឈ្មោះគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជែងជាមួយអតីតប្រធានាធិបតី លោក Donald Trump ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ។
លោកស្រី Sheinbaum បាននិយាយថា លោកស្រី ពេញចិត្តការឃើញស្ត្រីចូលរួមក្នុងដំណើរការបោះឆ្នោត ប៉ុន្តែលោកស្រី ក៏នឹងបន្តទំនាក់ទំនងជាមិត្តភាព និងការគោរព ចំពោះសហរដ្ឋអាមេរិក ផងដែរ។

លោក Trump បាននិយាយថា លោកនឹងស្តារឡើងវិញកម្មវិធី «នៅសេសសល់នៅក្នុងប្រទេសម៉ិកស៊ិក» ឆ្នាំ២០១៩ របស់លោក ដែលបង្ខំឱ្យអ្នកស្វែងរកសិទ្ធិជ្រកកោនពុំមែនជនជាតិម៉ិកស៊ិក ដែលប៉ុនប៉ងចូលទៅក្នុងសហរដ្ឋអាមេរិក នៅព្រំដែនភាគខាងត្បូង ត្រូវរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីដោះស្រាយករណីរបស់ពួកគេ។
លោក Trump ក៏នឹងដាក់ឱ្យដំណើរការឡើងវិញនូវគោលនយោបាយមាត្រាទី៤២ នៃសម័យកាល កូវីដ-១៩ ដែលអនុញ្ញាតឱ្យអាជ្ញាធរព្រំដែនសហរដ្ឋអាមេរិក បណ្តេញជនអណ្តោប្រវេសន៍ត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញភ្លាមៗ ដោយគ្មានឱកាសទាមទារសិទ្ធិជ្រកកោនឡើយនៅសហរដ្ឋអាមេរិកឡើយ។