កម្ពុជាពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ តាមរយៈសិក្ខាសាលាប្រមូលផ្តុំអ្នកជំនាញពីគ្រប់ស្ថាប័នពាក់ព័ន្ធ

2024/07/23 10:35:33 pm        366

ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងសម្ព័ន្ធនាំចេញអាហារ និងកសិកម្ម នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានរៀបចំសិក្ខាសាលារួមគ្នាមួយ ដើម្បីជំរុញការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់កម្ពុជាឱ្យមានភាពកាន់តែរឹងមាំ ប្រទាក់ក្រឡាគ្នា និងមានប្រសិទ្ធភាព ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ។

សិក្ខាសាលាថ្នាក់ជាតិនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែកក្កដាឆ្នាំ២០២៤ ដោយ​មាន​ការអញ្ជើញចូលរួមជាអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Andrew Herrup ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អ្នក​ជំនាញបច្ចេកទេសពីក្រសួងស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ វិស័យឯកជន ស្ថាប័ន​ស្រាវ​ជ្រាវ សមាគមអ្នកផលិតក្នុងស្រុក និងតំណាងស្ថាប័នអន្តរជាតិ សរុបមានចំនួន ២២ស្ថាប័ន និង​មាន​អ្នក​ចូល​រួមស​រុប​ជាង ១០០នាក់។ គោលបំណងនៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីរួមគ្នា​រៀបចំ​ឱ្យ​មាន​ជា​ផែនទី​បង្ហាញ​ផ្លូវ​ស្ដីពីសុវត្ថិភាពម្ហូបអាហារជាតិ (National Food safety Road Map) សម្រាប់ធានាកា​រ​អនុវត្ត​ច្បាប់​សុវត្ថិភាព​ម្ហូបអាហារឱ្យមានប្រសិទ្ធភាព មានដូចជាការពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ការដោះស្រាយ និង​ឆ្លើយ​តប​ទៅនឹងស្ថានភាពបន្ទាន់ ការចែករំលែកព័ត៌មានផ្នែកតាមភស្តុតាងវិទ្យាសាស្ត្រនិងហានិភ័យ ការពង្រឹង​យន្តការ​ទំនាក់ទំនងហានិភ័យរវាងភាគីពាក់ព័ន្ធ និងការជំរុញសុវត្ថិភាព​ជាផ្នែក​សំខាន់​នៃ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​តំបន់ និងអន្តរជាតិ។

លើកឡើងក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃនេះ លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា វិស័យ​កសិម្ហូប​អាហារ​របស់កម្ពុជាផ្តល់អត្ថប្រយោជន៍សំខាន់ៗ មិនត្រឹមតែសម្រាប់ពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនទាំងអស់នៅទូទាំងពិភពលោកផងដែរ។ ក្នុងបរិបទនេះ កម្ពុជាមានកាតព្វកិច្ចទទួលខុសត្រូវដើម្បីរៀបចំគោលនយោបាយនិងកម្មវិធីសម្រាប់ធានាដល់ដំណើរការអនុវត្តនិងគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រកបដោយ ប្រសិទ្ធភាព កិច្ចសហការ បរិយាបន្ន និងមានតម្លាភាព ដើម្បីឈានទៅពង្រីកសមត្ថភាពឧស្សាហកម្ម និងពាណិជ្ជកម្មម្ហូបអាហាររបស់ខ្លួនឱ្យកាន់តែមានសក្ដានុពលទៅកាន់ទីផ្សារអន្តរជាតិ សំដៅរួមចំណែកលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងការពារសុខភាពប្រជាពលរដ្ឋ។

សូមជម្រាបជូនថា សិក្ខាសាលានេះ នឹងរៀបចំឱ្យមានកិច្ចពិភាក្សាគ្នាដោយក្រុមអ្នកជំនាញនិងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ ដោយចែកចេញជា៦ប្រធានបទពិភាក្សា ដែលក្នុងនោះរួមមាន ១)ទិន្នន័យសម្រាប់ការតាក់តែងបទប្បញ្ញត្តិផ្អែកលើហានិភ័យ ២)ការត្រួតពិនិត្យម្ហូបអាហារនិង ភូតគាមអនាម័យ ៣)ការចុះបញ្ជីអាហារ និងកន្លែងដែលមានហានិភ័យខ្ពស់ ៤)ការដាក់ស្លាកសញ្ញា និងប្រព័ន្ធអង្កេតដានម្ហូបអាហារ៥)កិច្ចការស្រាវជ្រាវ និង ៦)ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីវិស័យឧស្សាហកម្មអាហារ ។ តាមរយៈកិច្ចពិភាក្សាទាំងនេះ នឹងលើកឡើងអំពីសារៈសំខាន់នៃតម្រូវការធនធានសម្រាប់ធានាដល់ការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំ និងមានប្រសិទ្ធភាពស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគឺផ្តោតលើការពង្រឹងប្រព័ន្ធស្បៀង និងការផ្ដល់ អាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ និងការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនគ្រប់រូប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm