នាយកប្រតិបត្តិរបស់ CrowdStrike ត្រូវបានកោះអញ្ជើញទៅផ្តល់សក្ខីកម្ម ចំពោះមុខគណៈកម្មាធិការសភាអាមេរិក

2024/07/23 10:45:15 pm        45


គណៈកម្មាធិការសភាសហរដ្ឋអាមេរិកបានកោះអញ្ជើញឲ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន CrowdStrike Holdings ផ្តល់សក្ខីកម្ម ជុំវិញកំហុសនៃការអាប់ដេត (ការធ្វើបច្ចប្បន្នភាព) កម្មវិធី ដែលបណ្តាលមានការដាច់ប្រព័ន្ធ IT (បច្ចេកវិទ្យាព័ត៌មានវិទ្យា) ទូទាំងពិភពលោក។

គណៈកម្មាធិការសភា ស្តីពីសន្តិសុខមាតុភូមិ បានស្នើសុំឲ្យនាយកប្រតិបត្តិលោក George Kurtz បង្ហាញខ្លួន ហើយស្ថាប័នបានស្នើសុំឲ្យក្រុមហ៊ុន CrowdStrike កំណត់កាលបរិច្ឆេទភ្លាមៗ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Kurtz កាលពីថ្ងៃចន្ទ (ទី២២ ខែកក្កដា) ប្រធានគណៈកម្មាធិការ និងជាសមាជិកគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Tennessee គឺលោក Mark Green ព្រមទាំងតំណាងលោក Andrew Garbarino សមាជិកគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ New York និងជាប្រធានអនុគណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល ស្តីពីសន្តិសុខអ៊ីនធឺណិត និងការការពារហេដ្ឋារចនាសម្ព័ន្ធ បានសេរសេររៀបរាប់ថា «ក្នុងរយៈពេលមិនដល់មួយថ្ងៃ យើងបានឃើញផលប៉ះពាល់ធំៗ ចំពោះមុខងារសំខាន់ៗនៃសេដ្ឋកិច្ចពិភពលោក ដែលរួមមានវិស័យអាកាសចរណ៍ ការថែទាំសុខភាព ធនាគារ ប្រព័ន្ធផ្សព្វផ្សាយ និងសេវាសង្គ្រោះបន្ទាន់»។

អ្នកទាំង២ បានសរសេរទៀតថា៖ «ដោយទទួលស្គាល់ថា ច្បាស់ណាស់ ជនជាតិអាមេរិកពិតជានឹងមានអារម្មណ៍ថា ជួបនូវផលវិបាកជាក់ស្ដែងដែលកំពុងបន្តមានពីឧប្បត្តិហេតុនេះ ពួកគេសមនឹងបានដឹងលម្អិតអំពីរបៀបដែលឧប្បត្តិហេតុនេះ បានកើតឡើង និងវិធានការកាត់បន្ថយ ដែលក្រុមហ៊ុន CrowdStrike កំពុងដំណើរការ»។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន CrowdStrike កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា បានប្រាប់ថា ក្រុមហ៊ុនកំពុងពិភាក្សាជាមួយគណៈកម្មាធិការសភា ដែលមានអំណាចក្នុងការបង្ខំឲ្យមានការផ្តល់សក្ខីកម្ម ដោយការចេញដីកាកោះហៅ ប៉ុន្តែជាធម្មតាស្នើសុំជាដំបូងឲ្យសាក្សីដែលមានសក្តានុពល បង្ហាញខ្លួនដោយស្ម័គ្រចិត្ត៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm