
នគរបាល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់មនុស្ស ៩នាក់ បានបាត់បង់ជីវិត នៅភាគកណ្តាលប្រទេសប៉េរូ បន្ទាប់ពីរថយន្តក្រុងបានធ្លាក់ចំណោត កាលពីព្រឹកថ្ងៃចន្ទ (ទី២២ ខែកក្កដា)។
យោងតាមអាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ជនរងគ្រោះជាក្រុមតន្ត្រីប្រជាប្រិយរបស់ប្រទេសប៉េរូ ដែលកំពុងធ្វើដំណើរទៅសម្តែង ក្នុងទីក្រុង Lima។

ការិយាល័យការពារផ្លូវហាយវេរបស់ប៉េរូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រថយន្តក្រុងកំពុងធ្វើដំណើរលើផ្លូវដែលគ្មានការអនុញ្ញាត នៅក្នុងផ្នែកនៃផ្លូវតភ្ជាប់ទីក្រុង La Oroya-Tarma នៅភាគកណ្តាលប្រទេសប៉េរូ នៅពេលដែលរថយន្តនោះធ្លាក់ចូលចំណោតជម្រៅ ២០០ម៉ែត្រ។
នគរបាលជាតិប៉េរូបានប្រាប់ថា ពួកគេកំពុងស៊ើបអង្កេតមូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់នេះ៕
