គណបក្សអភិរក្សនិយមរបស់ចក្រភពអង់គ្លេស នឹងប្រកាសមេដឹកនាំថ្មី នៅថ្ងៃទី២ ខែវិច្ឆិកា

2024/07/23 11:00:19 pm        36


គណបក្សអភិរក្សនិយមរបស់ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (ទី២២ ខែកក្កដា) បានប្រាប់ឲ្យដឹងថា ខ្លួននឹងប្រកាសពីប្រធានគណបក្សថ្មី នៅថ្ងៃទី២ ខែវិច្ឆិកា បន្ទាប់ពីការបរាជ័យ នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ កាលពីដើមខែកក្កដា បានជំរុញឲ្យអតីតនាយករដ្ឋមន្ត្រី លោក Rishi Sunak ប្រកាសលាលែងពីតំណែង។

ការបោះឆ្នោតរបស់អង់គ្លេស បានបញ្ចប់យ៉ាងគួរឲ្យភ្ញាក់ផ្អើលនូវរយៈពេល ១៤ឆ្នាំនៃការកាន់អំណាចរបស់គណបក្សអភិរក្សនិយម ដោយកាត់បន្ថយអាសនៈសមាជិកសភារបស់គណបក្សមកនៅត្រឹម ១២១អាសនៈ ដែលជាលទ្ធផលដ៏អាក្រក់បំផុតមិនធ្លាប់មាន ខណៈដែលគណបក្សប្រឆាំងឆ្វេងនិយមកណ្ដាល គឺគណបក្សការងារ ទទួលបានជ័យជម្នះយ៉ាងលើសលប់ ជាមួយនឹងសំឡេងភាគច្រើន ១៧៤អាសនៈ។

ការប្រកួតប្រជែងភាពជាអ្នកដឹកនាំ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ នៅពេលដែលមន្ទិលសង្ស័យ កើតមានឡើងនៅជុំវិញទិសដៅអនាគតរបស់ Tory (គណបក្សអភិរក្សនិយម)។

នៅមិនទាន់មានបេក្ខជនណាម្នាក់ បានដាក់ឈ្មោះរបស់ពួកគេជាផ្លូវការនោះទេ ប៉ុន្តែមានឥស្សរជនជាច្រើនត្រូវបានគេប្រាប់អស់រយៈពេលជាច្រើនខែមកហើយថា ជាអ្នកមានសក្តានុពលក្នុងការមកជំនួសតំណែងរបស់លោក Sunak។ ក្នុងចំណោមអ្នកទាំងនោះ មានអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី Kemi Badenoch អតីតរដ្ឋមន្ត្រីរឹងត្អឹងនៅក្រសួងមហាផ្ទៃ លោកស្រី Suella Braverman អតីតអ្នកការទូតជាន់ខ្ពស់របស់អង់គ្លេស លោក James Cleverly និងអតីតរដ្ឋមន្ត្រីអន្តោប្រវេសន៍ លោក Robert Jenrick។

គណៈកម្មាធិការឆ្នាំ១៩២២ របស់គណបក្ស ដែលទទួលបន្ទុករៀបចំផ្ទៃក្នុងរបស់បក្ស បានកំណត់ច្បាប់នៃការប្រកួតប្រជែង ដោយបេក្ខជនអាចប្រកាសការស្នើរបស់ពួកគេ រហូតដល់ថ្ងៃទី២៩ ខែកក្កដា។ បន្ទាប់មក សមាជិកសភារបស់គណបក្សអភិរក្សនិយមចំនួន ១២១រូប នឹងបោះឆ្នោត ២ដង ដើម្បីកាត់បន្ថយគូប្រជែងឲ្យសល់តែបេក្ខជន ២រូបចុងក្រោយ ដោយសមាជិកគណបក្សនឹងសម្រេចអ្នកឈ្នះ អំឡុងពេលបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណិតក្នុងខែតុលា។ លទ្ធផលចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃទី២ វិច្ឆិកា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm