អង្គការUNHCR នឹងកាត់បន្ថយកម្លាំងការងារនៅក្នុងប្រទេសលីបង់ ក្នុងពេលមានឧបសគ្គថវិកា

2024/07/23 04:02:04 pm        39

គេហទំព័រព័ត៌មាន Elnashra បានរាយការណ៍ថា ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UNHCR) បាននិយាយកាលពីថ្ងៃចន្ទថា ស្ថាប័ននេះនឹងកាត់បន្ថយកម្លាំងការងាររបស់ខ្លួននៅក្នុងប្រទេសលីបង់ ដោយលុបចោលការងារមួយចំនួន ដោយសារតែបញ្ហាថវិកា។

អង្គការ UNHCR បាននិយាយថា ការផ្លាស់ប្តូរទាំងនេះ នឹងត្រូវបានអនុវត្តនៅខែមេសា ឆ្នាំ២០២៥ ដែលបណ្តាលមកពីការថយចុះនៃមូលនិធិ ដែលបានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់គណៈកម្មាការចាប់តាំងពីឆ្នាំ ២០១៦ ហើយត្រូវបានគេរំពឹងថា នឹងបន្តនៅពេលដែលតម្រូវការរបស់ប្រទេសលីបង់ មានកម្រិតខ្ពស់។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីអត្ថបទមួយ ត្រូវបានចេញផ្សាយដោយគេហទំព័រ Elnashra ដែលបញ្ជាក់ថា អង្គការUNHCR កាលពីឆ្នាំមុន បានសម្រេចកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួន នៅក្នុងប្រទេសលីបង់ ចំនួន១០ភាគរយ។

អង្គការ UNHCR បាននិយាយថា ខ្លួនទទួលបានត្រឹមតែ ២៤ ភាគរយនៃមូលនិធិចាំបាច់សរុបកាលពីខែមិថុនា ដោយបានលើកឡើងថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល នៅក្នុងប្រទេសលីបង់ ក៏ប្រឈមទៅនឹងបញ្ហាផ្តល់មូលនិធិនេះ ផងដែរ។

អង្គការបាននិយាយបន្ថែមថា ស្របតាមអាណត្តិជាសកលរបស់ខ្លួន អង្គការ ប្តេជ្ញាគាំទ្ររដ្ឋាភិបាលម្ចាស់ផ្ទះ ក្នុងការឆ្លើយតបរបស់ពួកគេចំពោះវិបត្តិជនភៀសខ្លួន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am