
នៅថ្ងៃអង្គារនេះ កោះតៃវ៉ាន់ បានចេញការព្រមានពីការបោកបក់មកដល់ដីគោករបស់ព្យុះ Gaemi ពេលដែលវាធ្វើដំណើរឆ្ពោះទៅកាន់កោះមួយនេះ ហើយត្រូវបានគេរំពឹងថា នឹងនាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។
យោងតាមការអះអាងរបស់រដ្ឋបាលឧតុនិយមកណ្តាលកោះតៃវ៉ាន់ បានឲ្យដឹងថា ព្យុះ Gaemi ដែលជាព្យុះទីហ្វុងដំបូងគេប្រចាំរដូវប៉ះពាល់ដល់កោះតៃវ៉ាន់នោះ ត្រូវបានគេរំពឹងថា នឹងបោកបក់ដល់ដីគោកនៅតំបន់ឆ្នេរភាគឦសាន ចន្លោះពេលយប់ថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍ ។

ព្យុះនេះដែរ ត្រូវបានគេរំពឹងថា វានឹងបោកបក់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយបន្ទាប់មកបោកបក់ឆ្ពោះទៅកាន់ខេត្តភាគអាគ្នេយ Fujian របស់ប្រទេសចិននៅព្រឹកថ្ងៃសុក្រ ។
ទីក្រុងនៅទូទាំងកោះតៃវ៉ាន់ អាចនឹងត្រូវបិទផ្សារហិរញ្ញវត្ថុ សាលារៀន និងការិល័យការងារផងដែរ បើសិនជាពួកគេវាយតម្លៃមើលឃើញហានិភ័យខ្ពស់នៃអាកាសធាតុអាក្រក់មួយនេះ ។
ស្រុកមួយចំនួនក្នុងតំបន់ភ្នំនៅភាគកណ្តាល និងភាគខាងត្បូងកោះតៃវ៉ាន ត្រូវបានគេរំពឹងថា នឹងមើលឃើញទឹកភ្លៀងកម្ពស់ ១.៨០០មីលីម៉ែត្រ អំឡុងពេលមានព្យុះទីហ្វុង Gaemi ៕