
ទីភ្នាក់ងារព័ត៌មាន Ansa រាយការណ៍ថា មនុស្ស ២នាក់ បានស្លាប់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍បាក់ឡៅតឿនៅទីក្រុង Naples ប្រទេសអ៊ីតាលីកាលពីថ្ងៃចន្ទ ។
ពួកគេរាយការណ៍ថា មនុស្សប្រហែល ៨០០នាក់ ត្រូវបានជម្លៀសចេញពីអគារ ក្រោយបាក់ឡៅតឿ ។
អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមនុស្ស ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមនុស្ស ៣នាក់ផ្សេងទៀត រងរបួសស្រាល ។

ក្រុមការងារសង្រ្គោះបន្ទាន់ និងរថយន្តគិលានសង្រ្គោះ ត្រូវបានគេមើលឃើញនៅកន្លែងកើតហេតុ ជាទីដែលសាកសពមនុស្សជាប់ខ្លួនក្រោមគំនរបាក់ឡៅតឿ ។
ក្រុមអាជ្ញាធរ និយាយថា មូលហេតុបណ្តាលឲ្យបាក់ឡៅតឿនេះ នៅពុំទាន់ត្រូវបានកំណត់នោះទេ ហើយការស៊ើបអង្កេត បានធ្វើឡើង ពាក់ព័ន្ធនឹងឧបទ្ទេវហេតុមួយនេះ ៕