សហរដ្ឋអាមេរិកស្នើឲ្យទីក្រុងមូស្គូដោះលែងអ្នកសារព័ត៌មានអាមេរិកដើមកំណើតរុស្ស៊ី លោកស្រី Kurmasheva

2024/07/24 02:19:43 am        158


ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងមូស្គូ នាថ្ងៃអង្គារ (ទី២៣ ខែកក្កដា) នេះ បានអំពាវនាវឲ្យរុស្ស៊ីដោះលែងលោកស្រី Alsu Kurmasheva អ្នកសារព័ត៌មានអាមេរិកដើមកំណើតរុស្ស៊ី ដែលធ្វើការឲ្យ RFE/RL ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា តុលាការទីក្រុង Kazan បានផ្តន្ទាទោសលោកស្រីពីបទផ្សព្វផ្សាយព័ត៌មានមិនពិត អំពីកងទ័ពរុស្ស៊ី នៅក្នុងការកាត់ក្តីបិទទ្វារ។ លោកស្រី Kurmasheva ដែលមានមូលដ្ឋាននៅទីក្រុង Prague ប្រទេសឆែក ត្រូវបានឃុំឃាំងនៅតំបន់ Tatarstan របស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី១៨ ខែតុលាមក។

ដោយត្រូវចាប់ឃុំខ្លួនដំបូង កាលពីខែមិថុនា ក្រោយមក លោកស្រីត្រូវបានចោទប្រកាន់ពីបទបំពានតិចតួច ហើយកាន់តែធ្ងន់ឡើង ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីយោធា។ ស្វាមីរបស់លោកស្រី គឺលោក Pavel Butorin បាននិយាយថា ការកាត់ក្តីរបស់លោកស្រីត្រូវបានភ្ជាប់ទៅនឹងសៀវភៅដែលលោកស្រីបានកែសម្រួលអំពីជនជាតិរុស្ស៊ីប្រឆាំងនឹងការលុកលុយលើអ៊ុយក្រែន។

ស្ថានទូតសហរដ្ឋអាមេរិក បានពណ៌នាពីលោកស្រី Kurmasheva ថា ជាអ្នកសារព័ត៌មានដែលមានគោលការណ៍ ហើយបានថ្កោលទោសការជាប់ពន្ធនាគាររបស់លោកស្រីថា ជាថ្ងៃដ៏សោកសៅ សម្រាប់វិស័យសារព័ត៌មាន នៅក្នុងប្រទេសរុស្ស៊ី ដោយអំពាវនាវឲ្យមានការដោះលែងអ្នកសារព័ត៌មានទាំងអស់ដែលកំពុងជាប់ឃុំ និងអ្នកទោសមនសិការ។

វិមានក្រឹមឡាំងបានបដិសេធកាលពីមុនថា មិនបានកំណត់គោលដៅពលរដ្ឋអាមេរិកនោះឡើយ ហើយបាននិយាយថា ខ្លួនមិនបានតាមដានករណីរបស់អ្នកសារព័ត៌មានរូបនេះទេ។ ទោះបីមិនទាន់មានការឆ្លើយតបកន្លងមកពីអាជ្ញាធររុស្ស៊ីក៏ដោយ ក៏ស្ថានទូតអាមេរិកនៅតែបន្តស្នើសុំឲ្យកុងស៊ុលបានចូលទៅជួបលោកស្រី Kurmasheva៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm