សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

2024/07/24 02:55:32 am        219

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) ។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ អ្នកបំភ្លៃរឿង CLV នេះ សម្រាប់អ្នកនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់។ ចំពោះអ្នកនៅក្រៅស្រុកត្រូវដឹងថា ទង្វើនេះធ្វើឱ្យអ្នកនៅក្នុងស្រុកប្រឈមនឹងច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្តេចចេញមុខបកស្រាយលើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះសម្តេចជ្រួតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវកិច្ចសហប្រតិបត្តិការនេះតាំងពីរឆ្នាំ១៩៩៩។ អ្នកដែលនិយាយថាគំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់។

សម្តេចតេជោ ហ៊ុន សែន បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តួចផ្តើមគំនិតដោយវៀតណាម។ សម្តេចតេជោបានថ្លែងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺផ្តួចផ្តើមឡើងផ្ទាល់ដោយសម្តេច។ ដំបូងគឺសម្តេចស្នើសុំការគាំទ្រពីឡាវ បន្ទាប់មកទៅស្នើការគាំទ្រពីវៀតណាម។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីទាំងពីររូប គឺឡាវ និងវៀតណាម ដែលសម្តេចស្នើឱ្យមានការគាំទ្រនោះ បានទទួលមរណភាពអស់ហើយ។

សម្តេចតេជោបានមានប្រសាសន៍ថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្រាប់កម្ពុជាវិញ នៅចុងសតវត្សរ៍ទី២០ ឆ្លងចូល២១ ខេត្តមណ្ឌលគិរី រតនគិរី មិនមានផ្លូវទៅដល់នោះទេ គឺត្រូវស្នើសុំវៀតណាម ឆ្លងចូល។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។ មុនពេលអគ្គិសនីកម្ពុជាទៅដល់ នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ត្រូវទទួលភ្លើងពីវៀតណាម។ រីឯខេត្តស្ទឹងត្រែង ពឹងពាក់ភ្លើងពីវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន បើធៀបជាមួយវៀតណាម និងឡាវ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកជញ្ជូនទំនិញទៅកាន់សមុទ្រខាងទឹកដីវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានជួយដល់កិច្ចសន្តិសុខជាតិ រួមមានទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធផងដែរ ពោលគឺទប់ស្កាត់ជម្រករបស់ក្រុមជនខិលខូច។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់កិច្ចសហការផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កាលពីពេលមុនពលរដ្ឋកម្ពុជាក្នុងខេត្តទាំង៤ បានទទួលសេវាសុខាភិបាលជាច្រើនពីខាងឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំកំពូលដំបូងនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឡើងនៅវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ១៩៩៩។ លើកទី២ នៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំលើកទី២នោះហើយ មេដឹកនាំប្រទេសទាំង៣ បានឯកភាពគ្នាកំណត់ខេត្តត្រូវដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការ។​កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីឡាវ ហើយឡាវ ទទួលបានការផ្គត់ផ្គង់អំបិលពីកម្ពុជា។អធិបតេយ្យនៃប្រទេសនីមួយៗមានការបោះ​បង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា។ សម្តេចតេជោសង្ឃឹមថា រាជរដ្ឋាភិបាលអាចសាងសង់ផ្លូវក្នុងខេត្តរតនគិរី ពីក្រុងបានលុង ទៅដល់កន្ទុយនាគ ប្រវែង ៦៦គីឡូម៉ែត្រ បានឆាប់។ សម្តេចតេជោ បានថ្លែងថា សម្តេចចង់ទៅឈរនៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមានកិច្ចព្រមព្រៀងណាមួយ នាំឱ្យបាត់បង់អធិបតេយ្យភាពជាតិនោះឡើយ។ ខេត្តទាំង៤របស់កម្ពុជានៅភាគឦសាន បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អស់ហើយ ដែលធ្វើឱ្យខេត្តទាំងនេះមិនកាត់ផ្តាច់ពីគ្នានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុតចំពោះបុគ្គលអុជអាលរឿងនេះ ហើយគ្មានការបន្ធូរបន្ថយទោសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖

១-​ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

២-​ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា

៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម

៤-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ

៥-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ផ្ទុយគ្នាស្រឡះពីកិច្ចព្រមព្រៀងរវាងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាមួយកុក(ស)។ កម្ពុជា គ្មានជនជាតិភាគតិចដេហ្គា និងមានមេដឹកនាំជាកុក(ស)នោះទេ។ ក្នុងឋានៈជាមេដឹកនាំប្រទេសពេលទៅដល់ប្រទេសណា ក៏តែងមានការរៀបចំដាក់តាំងទង់ជាតិ។ សម្តេចបញ្ជាក់ត្រង់ចំណុច ដើម្បីបំភ្លឺតបនឹងការបង្ហោះមួយចំនួនបង្ហាញទង់ជាតិវៀតណាម នៅពេលប្រមុខរដ្ឋវៀតណាមទស្សនកិច្ចនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្ហោះនោះ ជាចេតនាបង្ករឿង។ទោះបីនាយករដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរ តែសម្តេចមិនទាន់អស់ឥទ្ធិពល ពីនយោបាយនៅក្នុងប្រទេសនោះទេ។​ សម្តេចតេជោបានថ្លែងថា រចនាសម្ព័ន្ធនៃការគ្រប់គ្រងអំណាចរដ្ឋ គឺព្រះមហាក្សត្រទី១ ប្រធានព្រឹទ្ធសភាទី២ ប្រធានរដ្ឋសភាទី៣ និងនាយករដ្ឋមន្ត្រីទី៤ ប៉ុន្តែអំណាចលើនាយករដ្ឋមន្ត្រី។ សម្តេចមិនអនុញ្ញាតឱ្យមានការបង្កចលាចលណាមួយ ពីក្រុមបង្កការញុះញង់នោះឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm