
ក្រុមមន្រ្តីប៉ាឡេស្ទីន និងអ៊ីស្រាអែល និយាយថា ជនប៉ាឡេស្ទីន ៧នាក់ រួមទាំងមេបញ្ជាការជីវពល ២នាក់ និងស្រ្តីម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃអង្គារនេះអំឡុងការវាយឆ្មក់របស់អ៊ីស្រាអែល មានគោលដៅលើក្រុមខ្មាន់កាំភ្លើងនៅតំបន់កាន់កាប់វ៉េសប៊ែង ។
ការវាយឆ្មក់មួយរបស់អ៊ីស្រាអែល បានធ្វើឡើងនៅទីក្រុង Tulkarm ជាទីដែលការប្រយុទ្ធគ្នារវាងក្រុមជីវពលប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែល បានផ្ទុះឡើងនៅតាមផ្លូវ ។
នៅក្នុងរូបភាពវីដេអូឃ្លីប ដែលចែករំលែកដោយកងទ័ពអ៊ីស្រាអែល ឃើញខ្មាន់កាំភ្លើងនៅលើផ្លូវដួងហែម មុនពេលការផ្ទុះហ៊ុមព័ទ្ធពួកគេ ។

យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ជីវពល ២នាក់ ម្នាក់មកពីក្រុមហាម៉ាស់ និងម្នាក់ទៀតមកពីក្រុម Fatah ត្រូវបានសម្លាប់ ក៏ដូចជាស្រ្តីម្នាក់ ។
ដោយឡែក អ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយថា ការវាយប្រហារតាមច្រកអាកាស បានត្រូវក្រុមជីវពលប្រដាប់អាវុធដែលប្រតិបត្តិការនៅតំបន់នោះ ហើយការផ្ទុះអាវុធ បានកើតឡើង ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា ជនប៉ាឡេស្ទីន ២នាក់ទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ដាច់ដោយឡែកមួយទៀតនៅជិតទីក្រុង Hebron ៕