មនុស្សជាង១៦០នាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស ខណៈបាតុកម្មដោយស្ងៀមស្ងាត់ប្រែក្លាយជាហិង្សានៅតែបន្ត ។

ក្រុមសកម្មជននិស្សិតក្នុងប្រទេសបង់ក្លាដែស បានចោទប្រកាន់ថាពួកគេត្រូវបានគេចាប់ពង្រត់ និងធ្វើទារុណកម្ម អំឡុងការបង្រ្កាបដោយហឹង្សាពីសំណាក់កងកម្លាំងនគរបាលលើការតវ៉ា ដែលបានធ្វើឲ្យកក្រើកប្រទេសអាស៊ីអាត្បូងមួយនេះ និងឈានទៅដល់ការចាប់ខ្លួនក្រុមអ្នកប្រឆាំងនយោបាយនិងក្រុមអ្នករិះគន់រដ្ឋាភិបាលរាប់ពាន់នាក់។

យុវជន ណាហ៊ីដ អ៊ីស្លាម (Nahid Islam)និស្សិតសាកលវិទ្យាល័យ ដាកា (Dhaka) ម្នាក់ក្នុងចំណោមក្រុមអ្នករៀបចំដ៏សំខាន់មួយរូបនៃចលនាតវ៉ា ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងកូតា "រើសអើង" សម្រាប់ការងាររបស់រដ្ឋាភិបាល បាននិយាយថា រូបគេត្រូវបាននគរបាលចាប់ខ្លួនកាលពី ចុងសប្តាហ៍មុន ដោយធ្វើទារុណកម្មរហូតដល់សន្លប់នៅលើផ្លូវ។
យុវជនរូបនេះ បានចោទប្រកាន់ថា មន្ត្រីជាង២០ នាក់ ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជានគរបាលបានមកដល់នៅម៉ោង ៣ ទៀបភ្លឺកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយចាប់រូបគេចូលក្នុងរថយន្ត ដោយបិទភ្នែក និងដាក់ខ្នោះដៃ។ លោកបាននិយាយថា អ្នករៀបចំការតវ៉ារបស់និស្សិតមួយចំនួនផ្សេងទៀតក៏ត្រូវបាននគរបាលចាប់ខ្លួនផងដែរ ក្នុងនោះបួននាក់នៅតែបាត់ខ្លួននៅឡើយ ជាមួយគ្នានោះនគរបាលសួររូបគេថា ហេតុអីបានតវ៉ា ?នរណានៅពីក្រោយក្បួនតវ៉ានេះ ?របៀបវារៈអ្នកពួកអ្នកឯងជាអ្វី? ហេតុអីបានជាមិនទៅនិយាយជាមួយរដ្ឋាភិបាល បែរជានាំគ្នាតវ៉ាដោយចិត្តឯង?៕