គ្រឿងញៀនជាង ៥តោន ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន​ក្នុងរយៈពេល៧ខែ​ដើម​ឆ្នាំ២០២៤

2024/07/24 05:26:32 pm        528

ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវបង្ក្រាប​ករណី​ជួញ​ដូរចែកចាយគ្រឿងញៀន ដកហូតសាធាតុញៀនសរុបជាង៥តោន។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ឲ្យដឹងថា កម្លាំង​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោម​ការ​ដឹក​នាំ​ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល និងឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ប៊ុន ប៉ាម៉ារីលុច និងឯកឧត្តមឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរង ទទួលការដឹកនាំ មន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំ​ដល់​លោកផ្ទាល់ នាយកមន្ទីរប្រឆាំងគ្រឿង​ឲ្យ​ស្រាវ​ជ្រាវ​បង្ក្រាប​ករណីជួញដូរចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ ច្រើនករណី ហើយឧក្រិដ្ឋ​ជន​ភាគ​ច្រើន​គឺ​ជាជនជាតិចិន និងវៀតណាម និងដកហូតគ្រឿងញៀន​សរុបចំនួន​ជាង៥តោន​ដែល​ជា​ចំនួន​មួយ​យ៉ាងច្រើនខុសពីឆ្នាំកន្លងទៅ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណី​គ្រឿង​កន្លង​មក​រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់បំផុតទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ គឺយកបញ្ហាគ្រឿង​ញៀន​ជា​អាទិភាព ដែលត្រូវស្រាវជ្រាវបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត ហើយតែងតែ​យក​ថ្ងៃ​ទី​២៦ ខែមិថុនា ដើម្បីប្រារព្ធទិវាដុតបំផ្លាញគ្រឿងញៀន។

ជាចុងក្រោយលោកនាយកមន្ទីរប្រឆាំងគ្រឿងញៀនក៏បានបញ្ជាក់ជាថ្មីជូនដល់សាធារណៈជនថា គ្រឿង​ញៀនដែលកម្លាំងជំនាញបង្ក្រាបាន គឺធ្វើនីតិវិធីបញ្ជូនទៅតុលាការ ចំណែក​គ្រឿង​ញៀន​ដែល​អាច​ដុតបំផ្លាញចោលបានលុះត្រាតែតុលាការចេញសាលដីការកំណត់ទោស ទើប​កម្លាំង​ជំនាញ​មាន​សិទ្ធិក្នុងការដុតបំផ្លាញចោលបាន។ លោកបញ្ជាក់បន្ថែមថា គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ក្នុង​ឆ្នាំ២០២៤នេះ អាចឆ្នាំ២០២៥ទើបដុតបំផ្លាញបាន ទំរាំតុលាការ​ចេញ​ដី​ការ​សម្រេច​កាត់​ទោស​ក្រុមឧក្រិដ្ឋជនជាស្ថាពរ៕ អត្ថបទ៖ កុម្ភះ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm