ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា រយៈពេលពីរថ្ងៃបន្ទាប់ពីបញ្ចប់បំណងបោះឆ្នោតថ្មីរបស់លោក និងគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris សម្រាប់ការតែងតាំងពីគណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងជាមួយអតីតប្រធានាធិបតី Donald Trump ។

លោក Biden បានចំណាយពេលជិតមួយសប្តាហ៍ ក្នុងការព្យាបាលជាសះស្បើយពីជំងឺ COVID នៅលំនៅឋាន ក្នុងទីក្រុង Wilmington រដ្ឋ Delaware ខណៈលោកបានថ្លឹងថ្លែងពីបេក្ខភាព ឆ្នាំ២០២៤ របស់លោក ដែលនៅទីបំផុត លោក បានបោះបង់ចោលយុទ្ធនាការ និងរៀបចំដើម្បីនិយាយទៅកាន់ប្រជាជាតិអំពីការសម្រេចចិត្តរបស់លោក ក្នុងការមិនស្វែងរកអាណត្តិមួយផ្សេងទៀត។

លោកប្រធានាធិបតី បានពាក់វ៉ែនតានិងពាក់ម៉ាស់ ពេលលោកឡើងជិះលើយន្តហោះ Air Force One ទៅកាន់ទីក្រុង Washington ជាកន្លែងដែលលោកនឹងនិយាយទៅកាន់ប្រជាជនអាមេរិក ពី Oval Office នៅយប់ថ្ងៃពុធ។
គ្រូពេទ្យនៅសេតវិមានរបស់លោក Biden បាននិយាយថា លោកប្រធានាធិបតី បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺ COVID ហើយរោគសញ្ញារបស់លោក បានជាសះស្បើយវិញហើយ។