ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជន

2024/07/24 06:19:14 pm        114

ស្វាយរៀង ÷ ផ្លូវជនបទជាច្រើនខ្សែនៅទូទាំងប្រទេស ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងស្តារ និងស្ថាបនាជាបន្តបន្ទាប់ ដើម្បីជំរុញបង្កើតនូវហេដ្ឋរចនាសម្ព័ន្ធជនបទឲ្យកាន់តែរឹងមាំ គាំទ្រដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីលើកកម្ពស់ដល់ការរស់នៅ និង មានជីវភាពកាន់តែប្រសើរ។

ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុង ផ្ដោតការយកចិត្តទុកដាក់លើការស្ថាបនាហេដ្ឋារនាសម្ព័ន្ធ ជាពិសេសផ្លូវជនបទ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ កសិផល និងសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ សម្រាប់ការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជុំវិញការស្ថាបនាផ្លូវនិងសំណង់សិល្បការ្យនេះ, ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួត ពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារផ្លូវចំនួន ៣ខ្សែ នៅខេត្តស្វាយរៀង និងត្បូងឃ្មុំ, ក្នុងនោះឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ របស់ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដែល ស្ថាបនាសម្រេចបានតាមផែនការ រហូតដល់បញ្ចប់សុពលភាព, ព្រោះការស្ថាបនា ការស្តារ និងការថែទាំផ្លូវ ក៏ដូចជាការកែលម្អហេដ្ឋារ ចនាសម្ព័ន្ធរូបវន្ត គឺជាការចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅជនបទ។

ជាក់ស្តែងការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែងសរុប ១ ៥៤០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងការស្ថាបនាផ្លូវ ក្រាលបេតុងចំនួន១ខ្សែ ប្រវង ៦០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងផ្លូវក្រាលដីល្បាយ ក្រួសចំនួន ១ខ្សែ ប្រវែង ៩ ៧០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ភ្ជាប់ចំនួន៦ភូមិ នៅឃុំព្រែកអាជី ទៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ រួមជាមួយសំណង់សិល្បការ្យផ្សេងៗទៀត បានកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ការដឹកជញ្ជូនកសិកផល និងការសម្រួលដល់ការធ្វើដំណើររបស់សាធារណជនទូទៅផងដែរ។

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត និងគណៈកម្មាធិការអន្តរក្រសួង បន្ទាប់ពីចុះពិនិត្យផ្លូវ និងសំណង់សិល្បការ្យរួច បានជួបសំណេះ សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើននាក់ នៅតំបន់ទាំងពីរខាងលើ ដោយនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាននាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ។ ក្នុងពិធីជួបជុំនេះដែរ ឯកឧត្តម បណ្ឌិត បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់ ជួយថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗឲ្យបាន ល្អប្រសើរ ដើម្បីរក្សាឲ្យគង់វង្សយូរអង្វែង ព្រោះផ្លូវគឺជាសរសៃរឈាមយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm