កម្ពុជានឹងដាក់បញ្ចូលខេត្តជាប់ឆ្នេរសមុទ្រ ដើម្បីប្រើប្រាស់ធនធាន និងសក្ដានុពល​របស់ខេត្តនីមួយៗ

2024/07/24 08:10:34 pm        414

កម្ពុជាកំពុងពិនិត្យលើការដាក់បញ្ចូលខេត្តជាប់ឆ្នេរសមុទ្រ ដើម្បីប្រើប្រាស់ធនធាន និង​សក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ផ្គុំ ចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលអន្តរក្រសួង រៀបចំផែនការ​មេ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍ បណ្ដាខេត្ត​ជាប់ឆ្នេរ​សមុទ្រ​កម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណងនិងប្រទាក់ក្រឡា (គ.ផ.ព.ឆ.) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងលើកទី៤ ដើម្បីពិនិត្យ ផ្ដល់​យោបល់ និងផ្តល់គោលការណ៍ឯកភាព លើ សេចក្ដីព្រាងផែនការមេ​អភិវឌ្ឍបណ្ដាខេត្ត​ជាប់​ឆ្នេរ​សមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។

បញ្ហានេះ, តាមការចង្អុលបង្ហាញដោយផ្ទាល់ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដើម្បី​ពង្រីក​វិសាលភាពនៃ «ផែនការ មេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស​គំរូ​ពហុ​បំណង​», «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀង សេដ្ឋកិច្ច​ពហុបំណង​ និង​ប្រទាក់ក្រឡា» បានរៀបចំឡើងដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រទាំង ៣ ផ្សេងទៀត តាមរយៈ​ការប្រើប្រាស់ ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាច​ផ្គុំ​ចូល​គ្នា​បង្កើត ជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយសំដៅបង្កើន​ភាព​ប្រកួត​ប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម។

ជាក់ស្ដែង, សេចក្ដីព្រាងផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ច​ពហុ​បំណង និងប្រទាក់ក្រឡា មានចក្ខុវិស័យរយៈពេលវែងដល់ឆ្នាំ ២០៣៨ គឺមានទិសដៅ​អភិវ​ឌ្ឍ​ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជា៖ ទី១-គោលដៅទេសចរណ៍ ឆ្នេរកម្រិតពិភពលោក៖ ដៃគូ​ប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិ, ផ្ដល់សេវា​ទេសចរណ៍​ប្រកប​ដោយ វិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ដ។ ទី២-ថ្នាលថ្មី​សម្រាប់​សេដ្ឋកិច្ច​បៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្រ្ត​បៃតង​សម្រាប់​ការ​ធ្វើ​កសិកម្ម និងការអភិវឌ្ឍឧស្សាហកម្មនិងហិរញ្ញវត្ថុបៃតង។

សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍ​បណ្ដាខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​របៀង​សេដ្ឋកិច្ច​ពហុ​បំណង និង​ប្រទាក់​ក្រឡា» បានធ្វើ ការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់​សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និង មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បី​វិភាគទៅលើគោលដៅ, លក្ខខណ្ឌនិងសក្ដានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ។ បន្ថែម​ពីលើនេះ, ផែនការមេនេះ ក៏មានការវិភាគលើសក្ដានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និ​ង​ផ្តល់អនុសាសន៍លើការបំពេញឱ្យគ្នាទៅវិញ ទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំងបួន ព្រម​ទាំងគម្រោងយុទ្ធសាស្រ្តសម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm