ការផ្ទុះជំងឺស្វិតដៃជើងកំពុងកើតឡើងនៅតំបន់ហ្កាហ្សា ខណៈប្រព័ន្ធសុខភាពជិតដួលរលំ

2024/07/24 08:46:37 pm        190

អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអង្គារ (២៣ កក្កដា) ជុំវិញការរំពឹងទុកនៃការផ្ទុះឡើងនៃជំងឺស្វិតដៃជើង និងជំងឺដទៃទៀតនៅក្នុងតំបន់ហ្កាហ្សា ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ស្របពេលប្រព័ន្ធសុខភាពកំពុងតែជិតដួលរលំរួចទៅហើយ។ កិច្ចខិតខំប្រឹងប្រែងជាសាកលដ៏ធំមាននៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ខិតជិតដល់ការលុបបំបាត់ជំងឺស្វិតដៃជើង ដែលជាជំងឺមេរោគបង្កភាពពិការ និងអាចបណ្តាលឱ្យស្លាប់ ដែលភាគច្រើនប៉ះពាល់ដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ។

បណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីសប្តាហ៍មុនថា វីរុសជំងឺស្វិតដៃជើងប្រភេទ-២ ដែលមានវ៉ាក់សាំងនេះ ត្រូវបានគេរកឃើញនៅក្នុងសំណាកដែលប្រមូលបានពីទឹកស្អុយនៅតំបន់ ឌើ អាល់បាឡា (Deir al-Balah) និងទីក្រុង ខាន់យូនីស (Khan Yunis) នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) កាលពីថ្ងៃទី២៣ ខែមិថុនា។ មិនទាន់មានសំណាកណាមួយត្រូវបានគេយកពីមនុស្សនៅឡើយទេ ដូច្នេះ គេនៅតែមិនច្បាស់ទេថាតើមាននរណាម្នាក់នៅក្នុងទឹកដីប៉ាឡេស្ទីនមួយនេះបានឆ្លង ឬយ៉ាងណា។

វីរុសពីវ៉ាក់សាំងការពារជំងឺស្វិតដៃជើង (OPV) បង្កបង្កើតនៅក្នុងពោះវៀន ហើយអាចឆ្លងទៅអ្នកដ៏ទៃតាមរយៈទឹកដែលមានជាតិពុលពីលាមក មានន័យថា វានឹងមិនប៉ះពាល់ដល់កុមារដែលបានចាក់វ៉ាក់សាំងទេ ប៉ុន្តែអាចឆ្លងទៅអ្នកជិតខាងដែលមិនបានចាក់វ៉ាក់សាំងនៅកន្លែងដែលមានកម្រិតអនាម័យ និងកម្រិតភាពស៊ាំទាប។

អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារកុមាររបស់អង្គការយូនីសេហ្វ (UNICEF) នឹងបញ្ជូនក្រុមរួមគ្នាមួយទៅកាន់តំបន់ហ្កាហ្សានៅថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) ដើម្បីចាប់ផ្តើមប្រមូលសំណាកពីមនុស្ស ដោយការណែនាំច្បាស់លាស់នឹងរំពឹងទុកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អំពីរបៀបដោះស្រាយការគំរាមកំហែង រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំផងដែរ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm