បាល់ទាត់៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ Manchester United ជាច្រើនខែមកហើយ ទីបំផុតខ្សែបម្រើបារាំង Eduardo Camavinga បានសំរេចផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញជាមួយ Real Madrid ក្នុងតម្លៃប្រមាណ ៤៥លានអឺរ៉ូ។

ជាច្រើនខែមកហើយដែលកីឡាករវ័យ ១៨ឆ្នាំរូបនេះត្រូវបានគេជឿថាមានទំនាក់ចរចាមកកាន់ Manchester United ខណៈក្លិបធំៗផ្សេងទៀតដូចជា Paris Saint Germain និង Chelsea ក៏ចាប់អារម្មណ៍ផងដែរ។ Camavinga មានរដូវកាលដ៏លំបាកជាមួយក្លិបបារាំង Stade Rennes ស្របពេលកីឡាករវ័យក្មេងរូបនេះ មិនមានបំណងបន្តកិច្ចសន្យាជាមួយក្រុមទៀតដែរ ស្របពេលកិច្ចសន្យានៅសល់មួយឆ្នាំចុងក្រោយ។ ឡើងពីក្រុមយុវជនមកលេងក្រុមធំ Rennes នៅឆ្នាំ២០១៩ Eduardo Camavinga បង្ហាញខ្លួនសរុបបាន ៧០ប្រកួតរកបាន ២គ្រាប់ និងធ្លាប់ត្រូវបានកោះហៅចូលក្រុមជំរើសជាតិបារាំងផងដែរកាលពីឆ្នាំ២០២០ បង្ហាញខ្លួនបាន ៣លើករកបាន ១គ្រាប់៕
អត្ថបទ៖នាង សុភាវុធ