ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាង៤០ ប្រកាសផ្តល់ឱកាសការងារជាង ១៥០០ មុខតំណែង

2024/07/24 09:08:25 pm        422

ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC និងសមាគមធុរកិច្ចជប៉ុន JBAC អំពាវនាវ សិស្សនិស្សិត និងយុវជន ដែលកំពុងស្វែងរកការងារ និងមានបំណងផ្លាស់ប្តូរអាជីពការងារនានា សូមរៀបចំឯកសារប្រវត្តិរូបសង្ខេបខ្លួន និងអញ្ជើញចូលរួមកម្មវិធីពិព័រណ៌ការងារ នៅមជ្ឈមណ្ឌល CJCC នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីងាយទទួលឱកាសសំភាសន៍ និងការទទួលបានឱកាសការងារធ្វើ។

លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា ជប៉ុន CJCC ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែកក្កដានេះថា នៅថ្ងៃទី២៨ ខែកក្កដាឆ្នំា២០២៤នេះ នៅមជ្ឈមណ្ឌល CJCC នៃកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំពិព័រណ៌ការងារដែលមានរយៈពេល១ថ្ងៃ ដែលមានក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនជប៉ុន ប្រមាណ៤០ចូលរួម ផ្តល់ឱកាសការងារប្រមាណ១៥០០មុខតំណែង ជាពិសេស មុខតំណែងផ្នែកវិស្វកម្ម ចំណីអាហារ ធនាគារ ទីផ្សារ និងមុខតំណែងផ្នែកបច្ចេកទេស IT ជាដើម។

នៅក្នុងដំណើការប្រកាសជ្រើសរើសយុវជនចូលបម្រើការងារប្រមាណជាង១៥០០កន្លែងនោះ លោកបណ្ឌិត ឃឹម លាង បានជំរុញឲ្យសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា និងយុវជនកំពុងស្វែងរកការងារធ្វើ និងមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ សូមរៀបចំឯកសារប្រវត្តិរូបសង្ខេប មកសាកសួរព័ត៌មានជួបផ្ទាល់ជាមួយបណ្តាក្រុមហ៊ុនកម្ពុជា និងជប៉ុនដែលមានតម្រូវការបុគ្គលិក ក៏ដូចជាការទទួលបានឱកាសសំភាសន៍ និងការទទួលបានឱកាសការងារភ្លាមៗផងដែរ។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ប្រារព្ធឡើង២ដងក្នុងមួយឆ្នាំ ដោយលើកទី១ ធ្វើឡើងនៅអំឡុងខែកក្កដានេះ និងលើកទី២ ធ្វើឡើងនៅខែធ្នូខាងមុខនេះ ដែលមានការចូលរួមក្រុមហ៊ុនជប៉ុនធំៗជាច្រើន ដូចជាផ្សារទំនើប​អ៊ីអន ក្រុមហ៊ុនតូយ៉ូតា ជាដើម ដែលមានតម្រូវការបុគ្គលិកជំនាញជាច្រើន​ផងដែរ។ នៅក្នុងកម្មវិធីពិព័រណ៌ការងារ នៅមជ្ឈមណ្ឌល CJCC ឆ្នាំ២០២៣ កន្លងទៅ មានអ្នកចូលរួម​កើនឡើង​សរុបប្រមាណជាង ៣០០០ នាក់៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm